ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ លើកទឹកចិត្តចោរឆក់​

0
1732

ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ បានកែបទល្មើសចោរឆក់​ ពីបទ​លួចមានស្ថានទម្ងន់ទោស​ មកជា​លួច​ ធម្មតា​វិញ​ ដែលការបទល្មើសនេះជាការជម្រុញអោយមានចោរឆក់កាន់តែច្រើន​ ។

ជាក់ស្ដែងនៅព្រឹកព្រលឹមថ្ងៃទី​ ៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ នេះ​ ចោរឆក់​ បានធ្វើសកម្មភាពឆក់ជនរងគ្រោះ​ នៅសង្កាត់​ បឹងកេងកង​ ១​ ខណ្ឌ​ចំការមន​ ដោយបានធាក់ជនរងគ្រោះអោយដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ ។

ការកែបទល្មើសចោរឆក់ពីធ្ងន់មកស្រាល​ (​ពីបទឧក្រិដ្ឋមកជាបទមជ្ឈឹម​ )​ ត្រូវបានគេសង្ស័យថា​ អាចពាក់ព័ន្ធនឹងរឿងផលប្រយោជន៍​ ។ ជាពិសេសលោក​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ប៊ុន​ថន​ កំពុងតែលើកទកចិត្តចោរឆក់អោយធ្វើសកម្មភាពកាន់តែច្រើន​ បង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋ​ ។

ពាក់ព័ន្ធនឹង​ការកែបទល្មើសនេះ​ សូម​ឯក​ឧត្ដម​ អង្គ​ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ ក្រសួង​យុត្តិធម៌​ មេត្តា​ពិនិត្យ​មើលបុគ្គល​ព្រះរាជ​អាជ្ញា​រង​ ហ៊ឹង​ ប៊ុន​ថន​ ផង​ បើមិនដូច្នេះទេ​ ប្រជាជន​នឹងត្រូវ​រងគ្រោះ​ស្លាប់​ជាបន្តបន្ទាប់​មិនខាន​ ។

មតិយោបល់