វីវរហេីយ​ លោក​ ហួត​ វុទ្ធី​ ព្រះរាជអាជ្ញា​ខេត្ត​កំពង់​ចាម​ លែងយោគយល់​នគរបាល​ខេត្ត​កំពង់ចាម​ទៀតហេីយ​

បន្ទាប់​ពី​ផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងភាពមិនប្រក្រតី​នៃ​ការចាប់វ៉ៃខ្នោះ​លោក​ អ៊ូ​ ជាលី​ គ្រូបង្រៀន​ផ្នែក​គីមីវិទ្យា​ នៅ​សាលា​ឥន្ទ្រទេវី​ រួចមក​ លោក​ ហួត​ វុទ្ធី​ ព្រះរាជអាជ្ញា​ អមសាលាដំបូង​ខេត្ត​កំពង់​ចាម​ បានផ្ញេីសារទៅ​កាន់​អធិការ​ អធិការ​រង​ ក្រុង​ ស្រុក​ ទូទាំង​ខេត្ត​កំពង់ចាម​ ដែលមានខ្លឹមសារថា​ “​ សូមជំរាបជូន​ អធិការ​ អធិការ​រង​ ក្រុង​ ស្រុក​ ទាំង​អស់​ សូមពង្រឹងការ​ទទួល​ខុសត្រូវ​ដោយខ្លួនឯងផ្ទាល់​នូវ​ទង្វើ​ការអនុវត្ត​ច្បាប់​ និង​ និតិវិធី​ច្បាប់​ផ្សេង​ ។  ខ្ញុំ​ ហួត​ វុទ្ធី​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​ លែងមានការយោគយល់ទៀត​ ។  ពាក្យ​ពោល​ ៖​ យល់ញាតិឃ្លាតច្បាប់​ !  “​ ។  

Banner Sidebar 1 – ទឹកលាងដៃ

សាររបស់លោក​ ហួត​ វុទ្ធី​ បានកេីតឡេីង​ក្រោយពី​ លោកគ្រូ​ អ៊ូ​ ជាលី​ ស្រែក​រកយុត្តិធម៌​ បន្ទាប់​ពី​រូប​លោករងការចោទប្រកាន់ពីសំណាក់​ នគរបាល​ស្រុក​កងមាស​ និង​ នគរបាល​ខេត្ត​កំពង់ចាម​ ថា​រូប​លោក​បេីកឡានបុកគេស្លាប់នៅ​ ភូមិ​ អង្គរបាន​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ ។  

លោក​ អ៊ូ​ ជាលី​ ការចោទប្រកាន់នេះ​ ហេីយ​ នគរបាល​ជំនាញ​បច្ចេកទេស​ វិទ្យាសាស្រ្ត​ និង​ នគរបាល​ ចរាចរណ៍​ ក្រសួងមហាផ្ទៃ​ ក៏បានចុះស្រាវជ្រាវ​ រកឃើញ​ថា​ រថយន្ត​របស់​លោក​ អ៊ូ​ ជាលី​ មិនពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ ភូមិ​ អង្គរបាន​ ឃុំ​ អង្គរបាន​ ស្រុក​ កងមាស​ ខេត្ត​ កំពង់ចាម​ កាលពី​ថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ទេ​ ។  

ពាក់ព័ន្ធ​នឹងសាររបស់លោក​ ហួត​ វុទ្ធី​ នគរបាល​ខេត្ត​កំពង់ចាម​មួយរូបដែលស្នេីសុំមិនបញ្ចេញឈ្មោះ​ បានអោយដឹងថា​ លោក​ ហួត​ វុទ្ធី​ ចង់ដោះដៃយករួចខ្លួនមិនបានទេ​ ព្រោះ​មុននឹងចាប់ឃាត់ខ្លួន​ជនសង្ស័យ​ណាម្នាក់​ នគរបាល​សុទ្ធតែ​បានស្នេីសុំការឯកភាព​ពី​ លោក​ ហួត​ វុទ្ធី​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត​កំពង់​ចាម​ ទាំងអស់​ ។  នគរបាល​មិនដែលហ៊ានចាប់ឃាត់ខ្លួន​មនុស្ស​ដោយគ្មានការ​ អនុញ្ញាត​ពី​ លោក​ព្រះរាជ​អាជ្ញា​ទេ​ ។  

ដល់ម៉ោងសាចទឹកដាក់គ្នាហេីយពេលនេះ​ ។  តែចង់ដោះសារឬដោះដៃអ្វី​ សូមផ្ដល់យុត្តិធម៌ដល់គ្រូបង្រៀន​ អ៊ូ​ ជាលី​ ផង​ ។

អត្ថបទដែលជាប់ទាក់ទង