ឯកឧត្តម ហ៊ុន ម៉ាណែត៖ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ
ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ ។


តាមរយៈផេគហ្វេកប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានអោយដឹងថា ” ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ
សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ “

