ជាយោធាបម្រើជាតិ តូចចិត្តគយចល័តតំបន់៥ ចាប់ឡាន ស្នើសុំយកមកបម្រើការអង្គភាពវិញ មិនបាន ឈឺចាប់ពេកសម្រេចចិត្តចងក សម្លាប់ខ្លួន

ខេត្តបន្ទាយមានជ័យ, តើជាកំហុសយោធិនកងការពារព្រំដែនគោកលេខ៥០៣ ឬ ជាកំហុសគយចលត័តំបន់៥  ,?ជាយោធាបម្រើជាតិ តូចចិត្តគយចល័តតំបន់៥ ចាប់ឡាន ស្នើសុំយកមកបម្រើការអង្គភាពវិញ មិនបាន ឈឺចាប់ពេកសម្រេចចិត្តចងក សម្លាប់ខ្លួន

Banner Sidebar 1 – ទឹកលាងដៃ

សូមបញ្ជាក់ថា, លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ក្រោយគ្រោះថ្នាក់ចរាចរ គាត់បានដោះស្រាយរួចយករថយន្តទៅជួសជុល ដោយគ្មានលុយគាត់បានខ្ចីលុយគេដោះស្រាយ លុះជួសជុលរថយន្តហើយ មកអង្គភាពវិញ (មិនបានពាក់ស្លាកលេខព្រោះទើបចេញពីជាង)ក៍ត្រូវគយចលត័តំបន់៥ចាប់ ទោះខាងអង្គភាពស្នើសុំធានា និងមានឯកសារត្រឹមត្រូវ តាមគោលការណ៍កងយោធលខេមរភូមិន្ទ ក៏ខាងគយចល័តមិនព្រមអោយ ហើយជាឡានកញ្ចាស់ថែមទៀត ដែលគាត់ខំសន្សំប្រាក់ខែទិញ យកមកជិះបម្រើអោយអង្គភាព ។

រថយន្តនោះ ម៉ាកវីហ្គោ ឆ្នាំផលិត២០១៣ ជារថយន្តមានស្លាកលេខ ខម ប្រើប្រាស់ច្រើនឆ្នាំហើយ លោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំយ៉ាងណាក៍ដោះស្រាយមិនចេញ ដោយសារការរឿងនេះ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានសំរេចចិត្តចងក សំលាប់ខ្លួនព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ នេះ។ ប្រជាពលរដ្ឋ ក៏ដូចជាយោធិន គិតថាការប្រមូលពន្ធជារឿងចាំបាច់ណាស់ដែលគួរលើកទឹកចិត្តដល់មន្ត្រីគយ ដើម្បីធានាប្រាក់ចំណូលជាតិ តែក្នុងករណីនេះលោកគយប្រើដៃក្តៅពេកទេដឹង រថយន្តនេះចាស់ពេកហើយ មិនគួរដុតអោយខ្លោចរោយអោយឆៅទេ រថយន្តចាស់មួយនេះបានបំរើអង្គភាពមិនតិចទេ ពួកគាត់ពិតជាអាណិតដល់គ្រួសាររងគ្រោះណាស់ក៏ស្តាយយោធិនដែលមានសមត្ថភាពដែរ ។ ហើយក៏មិនលើកទឹកចិត្តអោយកងកំលាំងប្រើរថយន្តអត់ពន្ធដែរ លោកមេគយចល័តតំបន់៥ លោកធ្លាប់មានបញ្ហាអីខ្លះខ្លួនលោកផ្ទាល់ដឹងហើយ  ក្នុងការដាក់ខែជាមួយឈ្មួញរត់ពន្ធ ទោះជាច្បាប់កំណត់អោយចាប់ តែលោកគួរសិក្សាពីទិដ្ឋភាពសង្គមផង ។ 

មន្ត្រីយោធា បានលើកឡើងថា លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ ជាមន្ត្រីយោធាមួយរូបដែលបានបំពេញការងារជូនអង្គភាព ផ្នែកជំនាញ IT លោកបានសន្សំប្រាក់យ៉ាងលំបាកបំផុត ដើម្បីទិញរថយន្តខាងលើនេះ យកមកប្រើប្រាស់ក្នុងអង្គភាព បាញ់ថ្នាំពណ៌ត្រេអ៊ី មានឯកសារត្រឹមត្រូវ ទីបំផុតខ្លួនតូចចិត្តនិងក្រុមគយចល័ត​តំបន់​ ៥ ចាប់រថយន្តរបស់គាត់ហើយមិនព្រមអោយវិញ ទោះសំណើសុំដោយអង្គភាពក៏ដោយ។ ចុងក្រោយដោយក្តីឈឺចាប់ ក៏សំរេចចិត្តចងកសម្លាប់ខ្លួនតែម្តង។

ពាក់ព័ន្ធក្នុងករណីនេះ​ ​ប្រធាន​ក្រុម​ គយចល័ត​តំបន់​ ៥​ ឈ្មោះ​ ឈួន​ សោភា​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​រកស៉ី​ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ​ រអ៊ូ​រទាំ​ថា​ ធ្វើ​បាប​ប្រជាពលរដ្ឋ​ខ្លាំងណាស់​ តែបេីឈ្មួញធំៗបង់លុយ​ប្រចាំ​ខែអោយហេីយ​ គឺ​ មិនមាន​គយរំខានទេ​ ។

អត្ថបទដែលជាប់ទាក់ទង