ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ករណី ជាករណីឆ្លងសហគមន៍ ២០ កុម្ភៈ

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោហៅថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដែលក្រសួងសុខាភិបាលបានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។

Banner Sidebar 1 – ទឹកលាងដៃ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ

ករណីឆ្លងជំងឺកូវីដ១៩ចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖

ទី១៖ សម្តេចស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្ត និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់។

ទី២៖ បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន

ទី៣៖ អាជ្ញាធរត្រូវស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 ទោះទៅដល់ទីណាក៏ដោយ។

ទី៤៖ ត្រូវធ្វើចត្តាឡីស័កសម្រាប់អ្នកដែលមានការពាក់ព័ន្ធទាំងអស់។

ទី៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកពាក់ព័ន្ធនឹងក្លឹប N8 ទាំងអស់ និងពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ១៩ ទាំង៣២នាក់នេះ ម្ចាស់ការមកឱ្យពិនិត្យសំណាក។

ទី៦៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋនៅភ្នំពេញ និងតំបន់ដទៃទៀត ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយរឹតបន្តឹងក្នុងការអនុវត្តវិធានការ៣ការពារ និង៣កុំ

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចមិនចេញបញ្ជាបិទពិធីមង្គលការ សាលារៀន ឬកន្លែងផ្សេងទៀត ប៉ុន្តែសង្ឃឹមថា ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ»

* សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំងអស់ ហើយរក្សាគម្លាត

* សម្តេចតេជោ ហ៊ុន សែន បន្តប្រាប់ដល់ប្រជាពលរដ្ឋថា បើគ្មានការចាំបាច់ សូមកុំចេញពីផ្ទះ

អត្ថបទដែលជាប់ទាក់ទង