លោក ម៉ៅ ចំរើន ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត មណ្ឌលគីរី ធំក្លិន មិនសូវស្រួល !
ប្រភពព័ត៌មាន ពី ខេត្ត មណ្ឌលគីរី បានអោយដឹងថា មាន ប្រជាពលរដ្ឋ ជាម្ចាស់ ដីជាច្រេីននៅ ខេត្ត មណ្ឌលគីរី បានត្អូញត្អែរ រឿងលោក ម៉ៅ ចំរើន ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត មណ្ឌលគីរី មិនព្រម ប្រគល់ប្លង់ដី ដែល ធ្វើ រួចហើយ មកអោយពួកគាត់ទេ ដោយសំអាងថា មាន ពាក្យ បណ្ដឹង ។


ប្រភព បានបន្តថា លោក ម៉ៅ ចំរើន មិនព្រម ប្រគល់ប្លង់ដី ហេីយ បែជា ទាមទារ អោយ ប្រជាពលរដ្ឋ ម្ចាស់ ដី ចែករំលែក ដីរបស់ពួកគាត់ ធ្វើ ប្លង់ រួច ហេីយ មួយចំណែកអោយទៅខាងភាគីដាក់ពាក្យ បណ្ដឹង ទៅ វិញ ក្រោមការសម្របសម្រួលថាឈ្នះ ឈ្នះ ទាំងអស់គ្នា ។
ប្រជាពលរដ្ឋ ជាម្ចាស់ បានអោយដឹងទៀតថា ការចុះបញ្ជីដីធ្លី ជាប្រព័ន្ធ គឺ ពួក គាត់ បាន បំពេញ បែបបទ តាម ការណែនាំ របស់ មន្ត្រី ជំនាញ សូរិយោដី ចប់ សព្វ គ្រប់ អស់ ហើយ សូម្បី តែ ការ ប្រកាស បិទផ្សាយ អោយ ភាគីដែលមានការ ពាក់ព័ន្ធ មកប្ដឹងទាស់ ក៏អត់មានដែរ ទេីបមន្ត្រីជំនាញវាស់វែងអោយបាន ។ ឥលូវ បោះពុម្ព ជា វិញ្ញាបនបត្រ សំគាល់ ម្ចាស់ អចលនវត្ថុ រួចហើយនិងបាន ប្រកាស អោយ ប្រជាពលរដ្ឋ ទៅយក លុះពេលប្រជាពលរដ្ឋទៅយក ស្រាប់តែ លោក ម៉ៅ ចំរើន ប្រាប់ ថា ដី មានការ ពាក់ព័ន្ធ មិនអាច ប្រគល់ ប័ណ្ណ អោយ បានទេ ។

ប្រជាពលរដ្ឋ ជាម្ចាស់ ដី បាន ប្រាប់ ថា យោង តាម មាត្រា ២៣៧ នៃ ច្បាប់ ភូមិ បាល បាន បញ្ជាក់ ច្បាស់ ថា កាល បវិវាទ កេីតឡេីងនៅ ពេល ប្រគល់ ប័ណ្ណ រដ្ឋបាល សូរិយោដី ត្រូវ ប្រកាន់ យក តែឈ្មោះ កម្មសិទ្ធិ ករ ដែល បានចុះក្នុងបញ្ជីរបស់ខ្លួនប៉ុណ្ណោះ ។ គ្មាន ករណី ណា ដែល សូរិយោដី អាចកែប្រែ ឬ ប្រគល់ ប័ណ្ណ អោយ បុគ្គល ផ្សេង ទៀត បានឡេីយ ។
ប្រជាពលរដ្ឋ ម្ចាស់ ដី បានបន្ថែម ថា ទោះបីមានច្បាប់ចែងយ៉ាងច្បាស់ហេីយក៏ដោយ ក៏លោក ម៉ៅ ចំរើន មិនគោរពដែរ ។ លេីសពីនេះទៅទៀត ប្រជាពលរដ្ឋ ខ្លះ ដាក់ ពាក្យ សុំ អន្តរាគមន៍ ទៅ អភិបាល ខេត្ត អភិបាល ខេត្ត ចារ បញ្ជាអោយ ប្រគល់ ប័ណ្ណ អោយ ប្រជាពលរដ្ឋ ក៏លោល ម៉ៅ ចំរើន មិនអនុវត្តន៍តាមដែរ ។ យេីងមិនដឹងថា ប្រជាពលរដ្ឋ រៀបរាប់ នេះ ពិត ឬ យ៉ាង ណា នោះទេ ព្រោះ យេីងមិនអាចសុំការ បំភ្លឺ ពី លោក ម៉ៅ ចំរើន បានដោយសារគ្មាន លេខទំនាក់ទំនង ។

សូមបញ្ជាក់ថា កន្លង មក មាន ប្រធាន មន្ទីរ សូរិយោដី ខេត្ត មួយចំនួន ហេីយ ត្រូវបាន អង្គភាព ប្រឆាំង អំពើ ពុករលួយ ចាប់ ឃាត់ ខ្លួន បញ្ជូនទៅ តុលាការ ចាត់ ការ តាមច្បាប់ ពីបទពុករលួយ ដូចជា អតីត ប្រធាន មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ខេត្ត ពោធិ៍សាត់ និង ខេត្ត ព្រះសីហនុ ជាដេីម ។

