រត់​ចេញ​ពី​តំបន់​ក្រហម​ស្ទឹង​មានជ័យ​ ៤នាក់​ ទៅដល់ព្រៃវែង​មាន​កូវីដ​១៩​ ទាំងអស់

រដ្ឋបាលខេត្តព្រៃវែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះ បានអោយដឹងថា​ ខេត្តព្រៃវែង​ មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៤នាក់បន្ថែមទៀត​ ហើយ​អ្នកឆ្លង​ថ្មី​ទាំង​ ៤នាក់ នេះ​គឺ​ មកពីរាជធានីភ្នំពេញ (សង្កាត់ស្ទឹងមានជ័យ តំបន់ក្រហម🔴) ដោយម៉ូតូផ្ទាល់ខ្លួនដែលមានស្រុកកំណើតនៅស្រុកកញ្រ្ជៀច ខេត្ត​ ព្រៃវែង​ ។  

Banner Sidebar 1 – ទឹកលាងដៃ

បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យកំពុងរៀបចំយកមកព្យាបាល និងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ 

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

ប្រភព: ឯកឧត្តម​ ជា សុមេធី​ អភិបាល​ខេត្ត​ព្រៃវែង​

អត្ថបទដែលជាប់ទាក់ទង