អស្ចារ្យណាស់!!! មេប៉ុស្តិប៉ោយប៉ែតចែកម៉ាស់ ១ លានម៉ាស់ដល់អ្នកដំណេីរដោយមិនគិតលុយ
នៅព្រឹក ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នេះនៅច្រកអន្តរជាតិប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកអន្តរជាតិប៉ោយប៉ែត និងនាយរងប៉ុស្តិ៍រួមទាំងមន្ត្រីក្រោមឱវាទ បានរួមសហការគ្នាជាមួយ អាជ្ញាធរក្រុងប៉ោយប៉ែត បេីកយុទ្ធនាការចែកម៉ាស់ជូនដល់មន្ត្រីអន្តោប្រវេសន៍ និងកម្មករ កម្មការិនី ភ្ញៀវ ជាតិ – អន្តរជាតិ ដែលឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត ដេីម្បីការពារជម្ងឺឆ្លងប្រភេទថ្មីវីរុសកូរ៉ូណា (Coronaviruses) ។
លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន បានអោយដឹងថាលោកគ្រោងនឹងចែកម៉ាស់ចំនួន ១ លានម៉ាស់ដោយមិនគិតថ្លៃរយះពេល ១ ខែដោយគិតពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ នេះតទៅ ។
សូមកោតសរសេីរនូវការយកចិត្តទុកដាក់របស់លោកឧត្ដមសេនីយ៍នាយប៉ុស្តិ៍ ដែលបានសហការជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត និងស្ថាប័នពាក់ព័ន្ធក្នុងការរួមចំណែកទប់ស្កាត់មិនអោយមានជម្ងឺឆ្លងប្រភេទថ្មីវីរុសកូរ៉ូណាដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភ ។