ក្នុងខែឧសភាកម្ពុជាទទួលបានភ្ញៀវទេសចរជាង១៩ម៉ឺននាក់

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ក្នុងខែឧសភានេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប១៩៤.០២៥ នាក់ ក្នុងនោះមានភ្ញៀវជាតិជិត២០ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង២ពាន់នាក់។

Banner Sidebar 1 – ទឹកលាងដៃ

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេសចរណ៍ច្រើនជាងគេក្នុងខែឧសភានេះរួមមាន៖ ខេត្តកំពតជិត៤ម៉ឺននាក់, ខេត្តបាត់ដំបងជាង២ ម៉ឺន៦ពាន់នាក់, ខេត្តកែបជាង ២ម៉ឺន៣ពាន់នាក់, ខេត្តសៀម រាបជិត២ម៉ឺននាក់, ខេត្តកំពង់ ស្ពឺជាង១ម៉ឺន៦ពាន់នាក់, និងខេត្តព្រះសីហនុជាង១ម៉ឺន២ ពាន់នាក់។

ឯកឧត្ដម មានប្រសាសន៍ថា ចំនួននេះមានការកើនឡើងប្រមាណ៦៩៦.៣៣ភាគរយ បើធៀបនឹងខែមេសា ដោយ សារក្នុងខែមេសា រាជរដ្ឋាភិ បាលបានផ្អាកដំណើរការរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្តោះអា សន្នរយៈពេលជាងពីរសប្តាហ៍ ចាប់ពីថ្ងៃទី០៧-២៥ ។

សូមបញ្ជាក់ថា រមណីយដ្ឋានគោលដៅទេសចរណ៍ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បានចាប់ផ្តើមបើកដំណើរឡើងវិញជាបណ្តើរៗ ចាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការរមណីយដ្ឋានទេសចរណ៍ឡើងវិញរហូតដល់ដំណាច់ចុងខែឧសភានេះ ដោយបានអនុវត្តយ៉ាងហ្មត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង