រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំរុញដល់មន្រ្តីក្រោមឱវាទ ត្រូវបន្ដចូលរួមសហការគ្នាក្នុងការផលិតព័ត៌មានពិត ទាន់ហេតុការណ៍
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មាន បានជំរុញដល់មន្រ្តីក្រោមឱវាទ ត្រូវបន្ដចូលរួមសហការគ្នាក្នុងការផលិតព័ត៌មានពិត ទាន់ហេតុការណ៍ និងរាល់ព្រឹត្តការណ៍ថ្មីៗដែលកើតមាន ជូនដល់សាធារណជន ។
នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌ មាន បានបញ្ជាក់ថា ទោះបីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់យើង បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានគ្រប់ គ្នារួចហើយ គឺយើងទាំងអស់ គ្នានៅតែប្រកាន់ភ្ជាប់តាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់បណ្តាអគ្គនាយកដ្ឋាន ដែលមានបញ្ហាប្រឈមទាក់ទងការផ្សព្វផ្សាយ និងការផលិតកម្មវិធី គឺធ្វើយ៉ាង ណា ជ្រើសរើសទៅតាមបរិបទថ្មី នៃការបំពេញការងារ ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានមាន ប្រសាសន៍ថា បណ្តាញផ្សព្វ ផ្សាយរបស់រដ្ឋទាំងអស់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការផលិតការផ្សាយព័ត៌មានពិត ទាន់ហេតុការណ៍ នូវរាល់ព្រឹត្តការណ៍ថ្មីៗ ទោះបីស្ថិតកាល:ទេស: នៃជំងឺកូវីដ-១៩ ក៏ដោយ ស្របតាមអនុសាស ន៍របស់ឯកឧត្តមរដ្ឋមន្ត្រីដើម្បីផ្សព្វផ្សាយព័ត៌មាន ទៅដល់សាធារណៈជន ។
«ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំទៅដល់អគ្គនា យកដ្ឋានមួយចំនួនដែលមានបញ្ហាប្រឈមទាក់ទងទៅនឹងការផ្សព្វផ្សាយ ឬការផលិតកម្មវិធី សុំធ្វើយ៉ាងណាយក ចិត្តទុកដាក់បន្តផលិតកម្មវិធីដោយជ្រើសរើសទៅតាមបរិបទថ្មីនៃការរស់នៅ ឬការបំពេញការងារបែបថ្មីក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដនេះផងដែរ ។ បញ្ហាទី២ គឺឯកឧត្តមរដ្ឋមន្ត្រីលោកបានណែនាំដោយទៅដល់ថ្នាក់ដឹកនាំក៏ដូចជាអគ្គនាយកដ្ឋានជំនាញទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់នូវរាល់ការងារប្រចាំថ្ងៃរបស់ខ្លួន ជាពិសេសគឺត្រូវបន្តក្នុងការអនុវត្តកាងារពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ការត្រៀម លក្ខណៈក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ ទី៣ សូមបន្តពិនិត្យទៅលើវឌ្ឍនភាពនិងយកចិត្តទុកដាក់នៅក្នុងការ ពង្រីកកម្មវិធីបន្ថែមទៅលើកម្មវិធីផ្សាយរបស់ទូរទស្សន៍ ទទក២ ដោយផ្ដោតសំខាន់ទៅលើការអប់រំ។ នៅក្នុងនោះ ឯកឧត្តម បានណែនាំឱ្យយក ចិត្តទុកដាក់ផលិតនូវកម្មវិធី ក៏ដូចជាបង្កើតកម្មវិធីអប់រំក្រៅប្រព័ន្ធផ្សេងៗ ដើម្បីជាប្រយោ ជន៍ទៅដល់ទស្សនិកជនក៏ដូចជាប្រជាពលរដ្ឋយើងក្នុងការតាមដាន ហើយទទួល យកបាននូវចំណេះដឹងឬក៏បទពិសោធន៍ផ្សេងៗ ក្រៅពីការផលិតកម្មវិធីដែលមានលក្ខណៈជាការអប់រំក្រៅប្រព័ន្ធនេះ »។
សូមបញ្ជាក់ថា សម្រាប់កិច្ច ប្រជុំប្រចាំសប្តាហ៍ថ្នាក់ដឹកនាំនេះ ក៏បានលើកឡើងពីការត្រៀមរបស់ក្រសួងព័ត៌មាន ក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលគ្រោង ធ្វើឡើងនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ៕
ប្រភព៖ក្រសួងព័ត៍មាន