មនុស្ស ៦៥នាក់ ឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀត នៅក្នុងខេត្តព្រៃវែង
ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៦៥នាក់ថ្មីបន្ថែមទៀត (ចំនួនច្រើនបំផុត មិនធ្លាប់មាននៅខេត្តព្រៃវែង) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន ៦ រួមមាន៖ ១-ក្រុងព្រៃវែង ១៣នាក់, ២-ស្រុកព្រះស្ដេច ២៦នាក់, ៣-ស្រុកបាភ្នំ ១៤នាក់, ៤-ស្រុកពាមជរ ៤នាក់, ៥-ស្រុកមេសាង ៧នាក់ និង ៦-ស្រុកកំពង់ត្របែក ១នាក់។

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
អ្នកទាំង ៦៥នាក់ ដែលរដ្ឋបាលខេត្តព្រៃវែង រកឃើញមានវិជ្ជមានកូវីដ-១៩នោះ ជាករណីឆ្លងសហគមន៍ និងមកពីបណ្តារាជធានី-ខេត្ត ព្រមទាំងមកពីក្រៅប្រទេស មានរាយនាមដូចខាងក្រោម៖

