សម្តេចម៉ែ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន ៧រូប ចូលក្រាប ថ្វាយបង្គំគាល់ ថ្វាយព្រះពរ

នៅវេលាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ដល់គណៈប្រតិភូសមាគមកាយឫទ្ធិនារីកម្ពុជាចំនួន ៧រូប

Banner Sidebar 1 – ទឹកលាងដៃ

ដែលដឹកនាំដោយ លោកជំទាវ ស៊ិន សិរី អគ្គស្នងការ រួមដំណើរដោយ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត​អគ្គស្នងការរងទទួលបន្ទុករដ្ឋបាល និងបេក្ខជនឈរឈ្មោះសម្រាប់គណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ចំនួន ៥រូបទៀត

ដឹកនាំដោយ  លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលឈរឈ្មោះជាអគ្គស្នងការ នៃគណៈកម្មាធិការប្រតិបត្តិអាណតិ្តថ្មី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ ក្នុងឱកាសដ៏មហានក្ខត្តឬក្សអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៥ យាងចូល ៨៦ ព្រះវស្សា នៅព្រះរាជដំណាក់គន្ធបុប្ផា(គន់ធបុប្ផា) ក្នុងព្រះបរមរាជវាំង ។ 

អត្ថបទ-រូបភាព: ទទក

អត្ថបទដែលជាប់ទាក់ទង