មហាជន​ចង់អោយសមត្ថកិច្ចហៅលោក​ ហេង​ ឡុង​ និង​ K01 មកអប់រំ​

បន្ទាប់​ពី​សមត្ថកិច្ច​បានកោះហៅ​ អ្នកបង្ហោះព័ត៌មានមិនពិត​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​ ពាក់ព័ន្ធ​នឹងជំងឺ​ផ្លូវដង្ហេីមវីរុស​កូរ៉ូណា​ មកធ្វើ​ការអប់រំ​និងធ្វើ​កិច្ចសន្យា​ជាបន្តបន្ទាប់​ មហាជន​បានគាំទ្រយ៉ាងខ្លាំង​ ។  ទន្ទឹម​នឹងការគាំទ្រ​សមត្ថកិច្ច​  មហាជន​ក៏ដាក់​ជាដំណួរសួរថា​ ចុះ​ ករណី​ លោក​ ហេង​ ឡុង​ និង​ លោក​ K01 ដែលផ្សាយព័ត៌មានមនពិត​ ហេតុ​អ្វី​បានជាមិនទាន់ឃេីញ​សមត្ថកិច្ច​បានកោះហៅ​មកធ្វើ​ការអប់រំ​និងធ្វើ​កិច្ចសន្យា​ដែរ​ ?  

Banner Sidebar 1 – ទឹកលាងដៃ

លោក​ ហេង​ ឡុង​ នៅថ្ងៃទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០២០​ បានបង្ហោះ​វីដេអូ​ បុគ្គលិក​ កាស៉ីណូ​ម្នាក់​ដែលមានជំងឺខ្វះជាតិស្ករ​ថាជា​ អ្នកសង្ស័យឆ្លងមេរោគផ្លូវដង្ហេីម​ វីរុស​ កូរ៉ូណា​ ។  បន្ទាប់​ពី​មានការរិះគន់​មក​ លោក​ ហេង​ ឡុង​ ក៏លប់វីដេអូនោះចេញវិញ​ និងបានបង្ហោះសារសុំទោសចំពោះកំហុសឆ្គងនោះ​ ។  

ចំណែក​ K01 នៅព្រឹក​ថ្ងៃទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០២០​ បានទៅថត​ផ្សាយបន្តផ្ទាល់​នៅមុខមន្ទីរពេទ្យរ៉ូស្សី​ បង្រអោយភ្ញាក់ផ្អេីលទាំងព្រឹក​ ។  ក្រោយមកក៏លប់​វីដេអូ​នោះចេញវិញ​បន្ទាប់​ពី​ប្រធានមន្ទីរ​ពេទ្យមិត្ត​ភាព​កម្ពុជា​-រ៉ូស្ស៉ី​ និង​ ប្រធានមន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បដិសេធ​ ។  

ឯកឧត្តម​ ម៉ម​ ប៊ុន​ហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ បានស្នេីសុំអោយអាជ្ញាធរចាត់វិធានការតាមច្បាប់ចំពោះ​អ្នកផ្សាយព័ត៌មានមិនពិតអំពីជម្ងឺផ្លូវដង្ហេីមថ្មីបង្ករអោយប្រជាពលរដ្ឋមានការភ័យខ្លាច​ ។  

នៅថ្ងៃទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០២០​ មនុស្ស​ ៣​ នាក់​ហេីយត្រូវបានសមត្ថកិច្ចហៅមកធ្វេីការអប់រំ​ និងធ្វើ​កិច្ចសន្យា​ឈប់ផ្សាយ​ព័ត៌មាន​មិនពិត​ ។  ក្នុង​នោះខេត្តសៀមរាប​ ២​ នាក់​ ខេត្ត​កោះកុង​ ១នាក់​ ។

អត្ថបទដែលជាប់ទាក់ទង