អ្នកល្បីៗតម្រង់ជួរគ្នាចេញលិខិតសុំទោសជាបន្តបន្ទាប់​ !

ក្រៅពី​ប្រជាពលរដ្ឋ​ដែលបង្ហោះព័ត៌មានមិនពិត​ពាក់​ព័ន្ធ​នឹងជម្ងឺផ្លូវដង្ហេីមវីរុស​កូរ៉ូណា​ ត្រូវ​បានសមត្ថកិច្ចហៅមកធ្វេីការអប់រំ​ និង​ ធ្វើ​កិច្ច​សន្យា​ជាបន្តបន្ទាប់​ អ្នកសារព័ត៌មាន​ និង​ ប្រធាន​សមាគម​សិល្បករ​ក៏បានចេញលិខិតសុំទោសជាបន្តបន្ទាប់ផងដែរ​ ។  

Banner Sidebar 1 – ទឹកលាងដៃ

លោក​ សយ​ សុភាព​ អ្នកកាសែត​អាជីព​ក៏ភ្លាត់ស្នៀតក្នុងការផ្សាយព័ត៌មានខុសការពិតដែរ​ ។  ចំណែក​លោក​ ហេង​ ឡុង​ ដែលគ្មានតួនាទីជាអ្នកកាសែត​ តែជាប្រធាន​សមាគម​សិល្បករ​ក៏បានបង្ហោះ​វីដេអូ​មិនពិត ។  រីឯលោក​ ឃឿន​ សូឡា​ ហៅ​ K01 ក៏បានផ្សាយព័ត៌មានមិនពិតដែរ​ ។  ពេលនេះ​អ្នកទាំង​ ៣​ បានធ្វើ​លិខិត​សុំទោស​ មហាជន​ និង​ សុំទោស​ថ្នាក់ដឹកនាំ​រួចហេីយ​ ។  

ដូចខ្ញុំ​បានជំរាបជូន​បងប្អូន​ក្នុង​បណ្តាញ​សង្គម​ ហ្វេសប៊ុក​ អញ្ចឹង​ គឺ​មានតែ​ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជម្ងឺឆ្លង​ CDC និង​ ក្រសួងសុខាភិបាល​ តែ​ប៉ុណ្ណោះ​ ដែលមានតួនាទី​ក្នុងការផ្ដល់​ព័ត៌មាន​ផ្លូវការ​ពាក់ព័ន្ធ​នឹងជំងឺ​ផ្លូវដង្ហេីមវីរុស​កូរ៉ូណា​ ។

អត្ថបទដែលជាប់ទាក់ទង