ប្រទេសថៃអនុម័តកញ្ចប់ថវិកាចំនួន ៤២ប៊ីលានបាត សម្រាប់ប្រជាជន និងក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

កាលពីពេលថ្មីៗនេះ គណៈរដ្ឋមន្រ្តីថៃបានអនុម័តនូវកញ្ចប់ថវិកាមួយដែលមានតម្លៃ ៤២ប៊ីលានបាត (១,៣ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ប្រជាជន និងក្រុមហ៊ុនអាជីវកម្មដែលរងផលប៉ះពាល់ដោយសារវិធានការណ៍បិទខ្ទប់ដោយផ្នែក ដែលបច្ចុប្បន្នត្រូវបានអនុវត្តនៅក្នុងទីក្រុងបាងកក និងខេត្តចំនួន ៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

Banner Sidebar 1 – ទឹកលាងដៃ

កញ្ចប់ថវិកានេះត្រូវបានអនុម័តបន្ទាប់ពីមានវិធានការណ៍នៃការគ្រប់គ្រងជំងឺកូវីដ-១៩ រួមទាំងវិធានការណ៍បម្រាមគោចរចាប់ពីម៉ោង ៩:០០យប់ដល់ម៉ោង ៤:០០ព្រឹក ដែលត្រូវបានដាក់ចេញនៅក្នុងតំបន់ក្តៅមួយចំនួន ដូចជាទីក្រុងបាងកក និងខេត្តនៅជុំវិញនោះដូចជា ខេត្តណាខនប៉ាធុម ខេត្តនុនថាបូរី ខេត្តប៉ាធុមថានី ខេត្តសាមុតប្រាកាន ខេត្តសាមុតសាខន និងខេត្តនៅភាគខាងត្បូងចំនួន ៤ ទៀតដែលរួមមានខេត្តណារ៉ាធីវ៉ាត ខេត្តប៉ាតានី ខេត្តយ៉ាឡា និងខេត្តសុងក្លា។

យោងតាមលោក Danucha Pichayanan អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (NESDC) បានឱ្យដឹងថា វិធានការណ៍ផ្តល់ជំនួយទាំងនេះ គឺសម្រាប់ទាំងប្រតិបត្តិករអាជីវកម្ម និងកម្មករនៅក្នុងតំបន់ដែលរងផលប៉ះពាល់ទាំង ១០ ។

ក្រុមហ៊ុនអាជីវកម្មនៅក្នុងវិស័យមួយចំនួនដែលបានបន្ថែមនៅក្នុងកម្មវិធីជំនួយហិរញ្ញវត្ថុនោះ រួមមានវិស័យសំណង់ សណ្ឋាគារ សេវាកម្មចំណីអាហារ សិល្បៈ ការកម្សាន្ត និងការសម្រាកវិស្សមកាល៕ (ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

អត្ថបទដែលជាប់ទាក់ទង