ក្រសួងធនធានទឹកក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹកបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុង ប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ចាប់ពី ថ្ងៃ១៩ ដល់២២ ខែកក្កដា ឆ្នាំ ២០២១នេះ ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើត មានឡើងជាយថាហេតុ។

Banner Sidebar 1 – ទឹកលាងដៃ

យោងតាមសេចក្តីជូន ដំណឹងរបស់ក្រសួងធនធាន ទឹកនិងឧតុនិយមបានឱ្យដឹងថា កូនព្យុះថ្មីទី៧ឈ្មោះ សេមប៉ាកា «CEMPAKA» ដែលកើតមាន នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើ ដំណើរឆ្ពោះ ចូលទៅភាគខាង ត្បូងប្រទេសចិន បណ្តាលឱ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា ឆ្នាំ ២០២១នេះ ។ សេចក្ដីជូនដំណឹង បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន ការវិវត្តស្ថានភាព អាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកលនិងតំបន់ បានបង្ហាញ ថា ព្យុះទី៦ ឈ្មោះ “IN-FA” ដែលកើតនៅលើសមុទ្រប៉ាស៊ី ហ្វិក នាថ្ងៃទី១៩ កក្កដានេះ បានវិវត្តន៍ទៅជាព្យុះទីហ្វុង និងដើរតម្រង់ឆ្ពោះ ទៅខាង កើតប្រទេសចិន ។

ក្រសួងធនធានទឹកបានបន្ដថា នាថ្ងៃទី១៩ ខែកក្កដានេះ មានវិសម្ពាធមួយ ដែលស្ថិត នៅក្នុងសមុទ្រចិនកៀក នឹងហុងកុង បានបង្កើនឥទ្ធិពលទៅជាកូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា “CEMPAKA” នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះចូលទៅភាគខាងត្បូងប្រទេសចិន។ យោងតាមការព្យាករ ជ្រលងនៃកូនព្យុះ សេមម៉ាកា “CEMPAKA” រួមជាមួយខ្យល់មូសុងនិរតីខ្លាំង ដោយភ្ជាប់ជាមួយប្រព័ន្ធសម្ពាធទាប ITCZ នឹងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ។ លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ ២០២១ មានស្ថានភាព ដូចជា៖ ទី១-បណ្តាខេត្តនៅតំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។ ទី២- បណ្តាខេត្តនៅតាមតំបន់ដងទន្លេមេគង្គ, ជួរភ្នំដងរែក និងជួរភ្នំក្រវាញ នឹងអាចមាន ភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំជាមួយខ្យល់កន្ត្រាក់ក្នុងកម្រិតខ្លាំង ។។

ទី៣-តំបន់មាត់សមុទ្រ នឹង អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ សាស្ត្រ ខេត្តព្រះសីហនុ និងខេត្តកោះកុង ។ នៅលើផ្ទៃ សមុទ្រ នឹងអាចមានភ្លៀង ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ជាងនេះទៅ ទៀត ក្រសួងធនធានទឹក និង ឧតុនិយម ក៏បានណែនាំដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ៕

ប្រភព៖ ក្រសួងព៌ត័មាន
អត្ថបទដែលជាប់ទាក់ទង