សម្តេចតេជោ ហ៊ុន សែន៖ ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំងការពារកូវីដ១៩ បានចំនួន៦លាននាក់ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានថ្លែងថា ដល់ពេលនេះកម្ពុជាបានចាក់វ៉ាក់សាំង ការពារកូវីដ១៩ បានចំនួន ៦លាននាក់ហើយ ស្មើនឹង៦០% នៃប្រជាជន១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។

Banner Sidebar 1 – ទឹកលាងដៃ

ចំពោះលេខរៀងទី ៦លាន ដែលបានចាក់វ៉ាក់សាំងកូវដី១៩ បានទៅលើលោកស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

នេះបើយោងតាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «មកដល់ថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន៦លាននាក់ស្មើនឹង៦០ភាគរយនៃប្រជាជន១០លាននាក់ដែលត្រូវចាក់។ លេខរៀងទី៦លានបានទៅលើប្អូនស្រីផេង សឿនអាយុ៦៧ឆ្នាំជាកសិកររស់នៅភូមិតាអុង ឃុំអាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា១០លានរៀល និងសម្ភារៈផ្សេងទៀតដែលជាជំនួយរបស់ខ្ញុំទៅប្រគល់ជូនដោយផ្ទាល់»៕

អត្ថបទដែលជាប់ទាក់ទង