ជំងឺកូវីដ-១៩៖ ប្រទេសថៃប្រកាសអំពីករណីស្លាប់ថ្មីប្រចាំថ្ងៃខ្ពស់
ក្រសួងសុខាភិបាលរបស់ប្រទេសថៃបានបញ្ជាក់អំពីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១០៨នាក់បន្ថែមទៀត ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣ ៦១០នាក់។
លោក Chakkrarat Phitthayawong-anan ប្រធានផ្នែករោគរាតត្បាតនៃក្រសួងនោះបាននិយាយថា ជាមួយនឹងវិធានការរឹតត្បិតយ៉ាងតឹងរ៉ឹងដោយសារជំងឺកូវីដ-១៩ ដែលកំពុងត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន ១៣ នោះ ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេលយ៉ាងហោចណាស់មួយខែទៅពីរខែខាងមុខចាប់ពីពេលនេះតទៅ៕
ប្រភព៖ក្រសួងព៍ត័មាន