​ឃាត់នាវា​ចិន​មួយគ្រឿង​ដឹក​ចិន​ ៣៨​ នាក់​ ខ្មែរ​ ២​ នាក់​ ចូលមកដែនទឹកកម្ពុជា​ដោយខុសច្បាប់​

Banner Sidebar 1 – ទឹកលាងដៃ

សមត្ថកិច្ចឃាត់នាវាមួយគ្រឿង មានផ្ទុកមនុស្សចំនួន៣៨នាក់ ក្នុងនោះជនជាតិខ្មែរចំនួន០២នាក់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់។

យោងតាមរបាយការណ៍របស់កម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា កម្លាំងជំនាញ បានសហការជាមួយកម្លាំងកងទ័ពជើងទឹក ធ្វើការត្រួតពិនិត្យនាវាចិន មួយគ្រឿង នៅចំណុចនិយាមការលេខ១០°៣៥-១០៣°២២ ក្រោយធ្វើការត្រួតពិនិត្យនិងសាកសួរក្រុមនាវិក​បានឲ្យដឹងថា នាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអានខេត្តហ៊្វូចៀន ប្រទេសចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២១ នៅលើ នាវាមានផ្ទុកមនុស្សចំនួន៣៨នាក់ក្នុងនោះជនជាតិខ្មែរ​ចំនួន០២នាក់ កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ដែលបានឆ្លងដែនចូលសមុទ្រកម្ពុជា ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយខុសច្បាប់។

អត្ថបទដែលជាប់ទាក់ទង