ក្រសួងសុខាភិបាលជំរុញការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដ ចាក់វ៉ាក់សាំងកូវីដ-១៩ និងការរៀបចំយុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ ចំណុចរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ ក្រសួងសុខាភិបាលជំរុញការផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ដចាក់វ៉ាក់សាំងកូវីដ-១៩ និងការរៀបចំយុទ្ធនាការអនុវត្តយុទ្ធសាស្ត្រ ៦ ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដើម្បីទប់ស្កាត់រលកទី៣ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រៀមខ្លួនរស់ជាមួយជំងឺកូវីដ-១៩ ក្នុងគន្លងប្រក្រតីភាពថ្មី។

Banner Sidebar 1 – ទឹកលាងដៃ

យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ការអនុវត្តន៍យុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំ ព្រមទាំងផ្លាស់ប្តូរឥរិយាបថដើម្បីរៀនរស់នៅជាបណ្តើរៗជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រកតីភាពថ្មីឲ្យបានត្រឹមត្រូវ។ ក្រសួងសុខាភិបាលបានអំពាវនាវសូមឱ្យឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ខ្ពស់បើកយុទ្ធនាការអប់រំផ្សព្វផ្សាយយុទ្ធសាស្ត្រ ៦ ចំណុចតាមគ្រប់រូបភាពក្នុងគ្រប់ទីតាំង និងឲ្យបានឆាប់បំផុតដោយ៖

១.ចាត់ចែងរៀបចំបិទតាំងផ្សព្វផ្សាយនូវសម្ភារដែលបានផ្តល់ដោយក្រសួងសុខាភិបាល តាមរយៈការគាំទ្ររបស់អង្គការយូនីសេហ្វ(UNICEF) ដែលបានបែងចែកជូនដល់គ្រប់រាជធានី-ខេត្តទាំងអស់ឲ្យបានឆាប់រហ័សដល់គ្រប់ភូមិគោលដៅ និងបន្តសហការជាមួយដៃគូពាក់ព័ន្ធ សង្គមស៊ីវិល ក្នុងរាជធានី-ខេត្ត ទាំងអស់ដើម្បីបោះពុម្ភ ចែកចាយ សម្ភារអប់រំសុខភាពឲ្យបានទូលំទូលាយទូទាំងរាជធានី-ខេត្ត។

២.ជំរុញការអប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងសហគមន៍នូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាលដែលមានផ្តល់ជូននៅក្នុងយូធូបរបស់ក្រសួងសុខាភិបាលhttps://youtube.com/channel/UCQV28G-I7Cal7-nF9JIBJQ

និងតាមហ្គូហ្គោល តាមរយៈអាជ្ញាធរ ថ្នាក់ក្រោមជាតិ និងដោយមានការចូលរួមពីសហគមន៍ ដើម្បីរំលឹកសាធារណជនអំពីហានិភ័យនៃជំងឺនេះដែលអាចនឹងផ្ទុះឡើងទ្រង់ទ្រាយធំគ្រប់ពេលវេលា។

៣. ណែនាំ និងចាត់វិធានការណ៍ ដល់អាជីវកម្មដែលមានហានិភ័យខ្ពស់ ដូចជាក្លឹបកម្សាន្តអាជីវកម្ម ម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹង ព្រមទាំងភោជនីយដ្ឋាន ទីកន្លែងលក់អាហារ ទីផ្សារ ផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ ត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅការអនុវត្តន៍វិធានការសុខាភិបាល ។

៤. ណែនាំ និងការចាត់វិធានការតាមដានការអនុវត្តន៍វិធានការសុខាភិបាល នៅសហគមន៍ ដូចជាចាត់តាំងអាជ្ញាធរភូមិ ឃុំ ស្រុក និងតំណាងសហគមន៍ ត្រួតពិនិត្យ និងណែនាំការអនុវត្តន៍គម្លាតសុវត្ថិភាពបុគ្គលពីម្នាក់ទៅម្នាក់ឲ្យបាន ១.៥ម៉ែត្រឡើងទៅ នៅតាមទីសាធារណៈនានា។

៥. ណែនាំ និងចាត់វិធានការ ជំរុញប្រជាជនក្នុងសហគមន៍ឲ្យយកចិត្តទុកដាក់រក្សាអនាម័យឲ្យបានស្អាតជានិច្ចដោយលាងដៃជាមួយទឹកស្អាតជាមួយសាប៊ូ ឬអាល់កុល ។

៦. ណែនាំដល់អ្នកដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺ ដូចជាជនចាស់ជរា ជនដែលមានជំងឺប្រចាំកាយ ស្ត្រីមានផ្ទៃពោះ និងកុមារតូចៗជាដើម ចៀសវាងចេញពីផ្ទះបើមិនចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង