ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចំពោះការរកឃើញមេរោគ​កូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពីប្រទេសឥណ្ឌា ​

ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្ត ចំពោះការរកឃើញមេរោគ​កូវីដ-១៩ នៅលើសាច់ក្របី ដែលនាំចូលពី ប្រទេសឥណ្ឌា ​មកប្រទេសកម្ពុជា ​និងបានស្នើសុំឲ្យធ្វើតេស្ដម្ដងទៀត។ ស្ថានទូតឥណ្ឌា បានអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវមុននឹងនាំចូលមកប្រទេសកម្ពុជា។

Banner Sidebar 1 – ទឹកលាងដៃ

មួយវិញទៀត សាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជា​នៅខែកក្កដា ដែលគ្មានភ័ស្ដុតាង​វិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារវេចខ្ចប់អាហារ និងចំណីអាហារ ក្នុងរយៈពេលជិត ៣ ខែនោះទេ។

អត្ថបទដែលជាប់ទាក់ទង