អាជ្ញាធរជាតិអប្សរាជូនដំណឹងស្តីពីការបិទការទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីយដ្ឋានអង្គរ
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានចេញសេចក្តីជូនដំណឹងស្តីពីការបិទការចូលទស្សនាប្រាសាទនានា និងផ្អាកការលក់សំបុត្រចូលទស្សនានៅក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។
ការសម្រេចផ្អាកការចូលទស្សនាតំបន់រមណីដ្ឋានអង្គរនេះ ធ្វើឡើងអនុលោមតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta)៕
ប្រភព៖ ក្រសួងព័ត៍មាន