ក្រសួងសុខាភិបាល ប្រកាសរកឃើញមេរោគ «ដែលតា» ៣៦ករណីបន្ថែមទៀត នៅថ្ងៃម្សិលមិញ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ដែលជាមេរោគបំប្លែងថ្មី «ដែលតា» ចំនួន ៣៦ករណីបន្ថែមទៀត នៅថ្ងៃទី០៣ ខែសីហា ម្សិលមិញនេះ។ ក្នុងនោះរាជធានីភ្នំពេញ ៥នាក់ ឧត្តរមានជ័យ ៩នាក់ សៀមរាប ១៨នាក់ និងកំពង់ធំ ៤នាក់។