ការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម(បរិញ្ញាបត្រ+១) ជំនាន់ទី២៦ និង(បរិញ្ញាបត្រ+២) ជំនាន់ទី១នឹងប្រព្រឹត្តិទៅផ្លូវការនៅថ្ងៃទី១៩ខែកញ្ញានេះ

ក្រសួងអប់រំ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+១) ជំនាន់ទី២៦ និង(បរិញ្ញាបត្រ+២) ជំនាន់ទី១ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងសាកល្បងលើកទី១ នៅថ្ងៃទី៧ កញ្ញា និង ការប្រឡងសាកល្បងលើកទី២ នៅថ្ងៃទី១២ ខែកញ្ញា ខណៈការប្រឡងផ្លូវការនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ។

Banner Sidebar 1 – ទឹកលាងដៃ

ក្រសួងអប់រំ យុវជន និងកីឡាបានណែនាំបេក្ខជន ឱ្យទស្សនាវីដេអូ ដែលនឹងបង្ហាញពីសេចក្តីណែនាំ ៣ចំណុចពី «របៀបចូលទៅកាន់ការប្រឡងអនឡាញ» គឺ៖ 1- បើក Browser រួចវាយអាសយដ្ឋាន exam.itc.edu.kh។ 2- សូមប្រើប្រាស់ Username និង Password ដែលផ្តល់ ឬ ណែនាំដោយគណៈកម្មការរៀបចំការប្រឡង ដើម្បីចូលប្រព័ន្ធប្រឡង និង 3- ក្រោយពេលចូលប្រព័ន្ធបានជោគជ័យ តម្រូវឱ្យបេក្ខជន ប្តូរលេខសម្ងាត់ចាស់ ជំនួសដោយលេខសម្ងាត់ថ្មី ដែលបេក្ខជនត្រូវកត់ត្រាទុក និងចងចាំឱ្យបានច្បាស់ ព្រោះលេខសម្ងាត់ថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ សម្រាប់ការចូលប្រព័ន្ធប្រឡងលើកក្រោយៗទៀត រហូតដល់ចប់ការប្រឡង។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងករណីបេក្ខជនមិនអាចចូលក្នុង ប្រព័ន្ធប្រឡងបាន ឬមានបញ្ហាផ្សេងៗ ទាក់ទងនឹងបញ្ហាបច្ចេកទេស សូមទំនាក់ទំនងមកកាន់ក្រុមការងារក្រសួងអប់រំ។

ក្រសួងអប់រំ បានឱ្យដឹងថា នៅក្នុងដំណាក់កាលនេះ បេក្ខជនត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រព័ន្ធ ដើម្បីសាកល្បង Login តែប៉ុណ្ណោះ ។ ដូច្នេះ បេក្ខជនអាចចូលក្នុងប្រព័ន្ធ និងប្តូរលេខសម្ងាត់ថ្មី ព្រមទាំងទំនាក់ទំនងដោះស្រាយបញ្ហា នៅពេលដែលចូលក្នុងប្រព័ន្ធមិនបានសម្រេច ហើយការប្រឡងសាកល្បងទាំងពីរលើករៀបចំឡើង ដើម្បីឱ្យបេក្ខជនចេះLogin ចូលប្រព័ន្ធ និងចេះប្រើប្រាស់ប្រព័ន្ធប្រឡងបានស្ទាត់ជំនាញ មុនការប្រឡងថ្នាក់ជាតិ ចូលមកដល់៕

អត្ថបទដែលជាប់ទាក់ទង