លោក ឈួន សោភា មេគយចល័ត តំបន់ ៥ កំពុងរកមុខមន្ត្រីគយដែលផ្ដល់ ព័ត៌មាន មកអោយ PVNN
ប្រភព ពី មន្ត្រី គយតំបន់ ៥ បានអោយដឹងថា បន្ទាប់ ពី គេហទំព័រ PVNN ផ្សាយ អំពី ករណី មន្ត្រី គយក្រោមបង្គាប់លោក ឈួន សោភា បេីករថយន្តបុក ប្រជាពលរដ្ឋ បាក់ជេីង នៅ ជិត ច្រក បឹងត្រកួន ហេីយបញ្ចប់ដោយស្ងៀមស្ងាត់សងជនរងគ្រោះ ៥០០០ ដុល្លារ នោះ ស្រាប់ តែ លោក ឈួន សោភា ក្ដៅ ក្រហាយ ហេីយកោះប្រជុំ មន្ត្រី ក្រោមឱវាទ សួររកមុខ អ្នក ផ្ដល់ ព័ត៌មាន មក PVNN ថែមទៀត ។ ប្រភព បានអោយដឹងទៀតថា លោក ឈួន សោភា បាន ព្រមាន ដេញ មន្ត្រី ក្រោមឱវាទចេញពីការងារ បេីលោកស្រាវជ្រាវដឹងថា មន្ត្រី មួយណា បញ្ចេញ ព័ត៌មាន អោយ PVNN ។
ប្រភព បានអោយដឹងទៀតថា លោក ឈួន សោភា កំពុង ភ័យ ស្លន់ ស្លោ រ រឿង ករណី ដេញ ចាប់ ម៉ូតូ អត់ ពន្ធ បុកមនុស្សបណ្ដាលអោយរងរបួសបាក់ជេីងនោះ ព្រោះ មិនបាន សុំយោបល់ ឬ រាយការណ៍ ជូន លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ ទេ ។ អ្នកច្បាប់ មួយរូបបង្ហេីបថា មន្ត្រី នគរបាល យុត្តិធម៌ មុននឹង ប្រតិបត្តិ ការ បង្ក្រាប បទល្មើស អ្វី មួយ ទោះបី ជាបទល្មេីស ជាក់ស្តែង ឬ បទល្មើស ស៊េីបអង្កេត ក៏ដោយ ត្រូវ រាយការណ៍ និង សុំ យោបល់ ដឹកនាំ ពី តំណាង អយ្យការ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ ក្នុង ករណី បេី មន្ត្រី នគរបាល យុត្តិធម៌ មិនរាយការណ៍ ឬ សុំយោបល់ដឹកនាំ ពីតំណាង អយ្យការ ទង្វើ របស់ មន្ត្រី នគរបាល យុត្តិធម៌ នោះគឺខុសច្បាប់ ។
ពាក់ព័ន្ធ នឹង ករណី នេះ យេីងបាន ទាក់ទង សួរខាង មន្ត្រី អយ្យការ អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ ដែរ មន្ត្រី អយ្យការ អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ ដែល ស្នេីសុំ លក្ខខណ្ឌ មិនបញ្ចេញ ឈ្មោះ បានអោយដឹងថា លោក ឈួន សោភា មិនបាន រាយការណ៍ ឬ សុំមតិដឹកនាំ ពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត បន្ទាយមានជ័យ ទេ ។
តេី លោក ឈួន សោភា មេគយចល័ត តំបន់ ៥ ពិតជាមិនបាន រាយការណ៍ អំពី ករណី ដេញ បុក អ្នកជិះម៉ូតូស្កុបពី បាក់ជេីង ជូន ឯកឧត្តម ព្រះរាជអាជ្ញា មែនឬ ? បេីមិនបានរាយការណ៍ តេី លោក ឈួន សោភា ត្រូវ ទទួល ខុសត្រូវ ចំពោះ មុខច្បាប់បែបណា ?