គយចល័ត តំបន់ ៥ ជិះឡាន អត់ ពន្ធ ប្រេីលេខ ក្លែង ក្លាយ
បន្ទាយមានជ័យ ៖ តាមសេចក្ដី រាយការណ៍ ពី មន្ត្រី គយតំបន់ ៥ ជាកូន ចៅលោក ឈួន សោភា ដែល សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា រថយន្ដ Lexus RX350 ពណ៌ ស ដែល លោក ឈួន សោភា បញ្ជាអោយ បេីក ដេញ ចាប់ ម៉ូតូ ស្កុបពី ពណ៌ ស នៅជិត ច្រក បឹងត្រកួន កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ នោះ គឺ ជារថយន្ត ដែល លោក ឈួន សោភា ចាប់ កាលពីពេល កន្លង មក ហេីយយកមកដាក់ស្លាកលេខ ក្លែង ក្លាយ ប្រេីប្រាស់ ។
បន្ទាប់ ពី ទទួល បាន ព័ត៌មាន នេះ នៅរសៀល ថ្ងៃ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០២១ នេះ លោកចាងហ្វាង ការផ្សាយ គេហទំព័រ PVNN បានទាក់ទងទៅ អង្គភាព ជំនាញ គ្រប់គ្រង ស្លាកលេខ យានយន្ត ហេីយទទួលបានលទ្ធផលបញ្ជាក់ច្បាស់លាស់ថា ស្លាកលេខ 2AU-6806 ភ្នំពេញ ដែល បំពាក់ លើ រថយន្ត Lexus RX350 ពណ៌ របស់ គយតំបន់ ៥ ប្រេីនោះ គឺ បំពាក់ នៅលេីរថយន្ត តូយ៉ូតា ព្រូស ពណ៌ ខៀវ ផលិតឆ្នាំ ២០០៦ ដែល មានចុះ បញ្ជីគ្រប់គ្រង នៅ អគ្គនាយកដ្ឋាន ដឹកជញ្ជូន ក្រសួង សាធារណការ និង ដឹក ជញ្ជូន ។
ដូច្នេះ លេខគយបំពាក់លេី រថយន្ដ Lexus RX ពណ៌ ស នោះ គឺ ក្លែងក្លាយ ។ តាមច្បាប់ ការ ប្រើ ស្លាកលេខ ក្លែង ក្លាយ ត្រូវ ប្រឈមមុខ ចំពោះការជាប់ពន្ធនាគារផងដែរ បេី តុលាការ រកឃេីញថា មន្ត្រី គយតំបន់ ៥ ពិត ជាប្រេីលេខក្លែងក្លាយមែន ។ លោក ឈួន សោភា មិនអាចសុំការបំភ្លឺបានទេ ព្រោះគ្មាន លេខ ទំនាក់ទំនង ។ គេហទំព័រ PVNN រង់ចាំ ទទួល ស្វាគមន៍ ការបំភ្លឺ ពីលោក ឈួន សោភា មេគយចល័ត តំបន់ ៥ គ្រប់ ពេល វេលា ។