រដ្ឋាភិបាល អាមេរិក ផ្ដល់ ជំនួយ ៥ លាន ដុល្លារ ដល់កម្ពុជា ទោះបី សភា ជាន់ ទាប អាមេរិក ធ្វើ ច្បាប់ ដាក់ ទណ្ឌកម្ម លើ មន្ត្រី រដ្ឋាភិបាលក៏ដោយ !
តាមរយៈ ទំព័រ ហ្វេសប៊ុក ផ្លូវការ របស់ ស្ថានទូត សហរដ្ឋ អាមេរិក ប្រចាំនៅ កម្ពុជា បានផ្សាយអោយដឹង ថា ៖ ទីភ្នាក់ងារជំនួយអា មេរិក (USAID) ប្រចាំ នៅព្រះ រាជា ណាចក្រ កម្ពុជា ប្រកាស អំពី ហិរញ្ញប្បទាន បន្ថែមក្នុង ទំហំ ទឹក ប្រាក់ ៥ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បី ធ្វើ ឲ្យ ប្រសើរ ឡើង នូវ ស្ថាន ភាព សុខភាព របស់ អ្នក រស់ រាន មាន ជីវិត ពី របប ខ្មែរក្រហម តាមរយៈ គម្រោង ដែល មាន ឈ្មោះថា «ការ លើក កម្ពស់ សិទ្ធិ និង ការ ធ្វើ ឲ្យ ប្រសើរ ឡើង នូវ ស្ថាន ភាព សុខភាព របស់ អ្នក រស់ រាន មាន ជីវិត ពី របប ខ្មែរក្រហម » ដែល នឹង ត្រូវ គ្រប់ គ្រង ដោយ មជ្ឈ មណ្ឌល ឯកសារ កម្ពុជា។
ហិរញ្ញ ប្បទាន បន្ថែម នេះ នឹង ធ្វើ ឲ្យ សកម្មភាព ប្រតិបត្តិការ មាន តម្លៃ សរុបចំនួន ៦,៥ លាន ដុល្លារ សហរដ្ឋ អាមេរិក។ គម្រោង នេះ នឹង ផ្តល់ ជូន អ្នក រស់ រាន មាន ជីវិត ពីរបប ខ្មែរក្រហម នូវ ការ ប្រើប្រាស់ សេវាថែទាំសុខភាព និង ចងក្រងនូវ ស្ថាន ភាពសុខភាព និង ក្តី ព្រួយ បារម្ភ ស្ថាន ភាព សង្គមសេដ្ឋកិច្ច និង បទពិសោធន៍ ពេលឆ្លងកាត់ របប ខ្មែរក្រហម។