ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន ១២ នាក់ ( មានទាំងបក្សខ្មែរក្រោកផងដែរ ) ដកហូតអាវុធវែងខ្លី ៥ ដេីម
តាមសេចក្ដីរាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអោយដឹងនៅយប់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១ នេះថា បន្ទាប់ពីមានករណីចោរមួយក្រុមចូលប្លន់ផ្ទះអ្នកលក់ឡេឈ្មោះ អ៊ាន សៀវម៉ី យកគ្រឿងអលង្ការខ្សែកពេជ្រ ស្វារ៉េ ៣ខ្សែ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចង្អុលបង្ហាញពីឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានសម្រុកចូលសម្បុកក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ និងដកហូតអាវុធចំនួន5ដើម(វែង១ដើម ខ្លី៤ដើម)។ អាវុធហត្ថភ្នំពេញ កំពុងបន្តនិតិវិធីលើមនុស្សពាក់ព័ន្ធ ក្នុងចំណោមមនុស្សដែលឃាត់ខ្លូនចំនួន១២នាក់(ប្រុស៩នាក់ ស្រី៣នាក់)។ ក្នុងចំណោមមនុស្សទាំង ១២ នាក់នេះ មានឈ្មោះ វីលៀម ហ្គេង ហៅ គី វណ្ណា ប្រធានគណបក្សខ្មែរក្រោកផងដែរ ។
សូមកោតសរសេីរដោយស្មោះចំពោះសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង សមត្ថកិច្ចពាក់ព័ន្ធនានាដែលបានសហការស្រាវជ្រាវបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធមួយនេះបានជោគជ័យ ។