ថ្លេីមធំណាស់អាងអំណាចបក្សពួកជាអភិបាលរងខេត្ត ហ៊ានបូមខ្សាច់លប់អាងស្តុកទឹក ឬ ស្រែអ៊ូរ រំលោភយកដីរដ្ឋ ហើយហ៊ានប្ដឹងក្រុមសាមគ្គីទៀត

កំពត ៖ នៅដេីមខែ មករា ឆ្នាំ ២០២២ កន្លង មក នេះ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ និង គណៈកម្មាធិការ ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ បាន ចេញលិខិតដាច់ដោយឡែកពីគ្នា ផ្ញើ ជូន ទៅ ឯកឧត្ដម អភិបាល ខេត្ត កំពត អោយចាត់ការតាមច្បាប់ ចំពោះ លោក គង់ សំណាង អតីត សមាជិក ក្រុម ប្រឹក្សា ខេត្ត កំពត និង បក្សពួក ដែល បានបូមខ្សាច់លប់អាងស្តុកទឹក ឬ ស្រែអ៊ូរ នៅចំណុច ភូមិ ទទឹង ថ្ងៃ សង្កាត់ បឹងទូក ក្រុង បូកគោ ខេត្ត កំពត ។

Banner Sidebar 1 – ទឹកលាងដៃ

នៅឆ្នាំ ២០២០ លោក គង់ សំណាង និង បក្សពួក បានឃុបឃិតគ្នា បូមខ្សាច់ លប់ អាងស្តុកទឹក និង ស្រែអ៊ូរ ដោយខុសច្បាប់ បង្ករអោយរាំងស្ទះដល់ ការ ផលិត អំបិល របស់ ក្រុម សាមគ្គី នៅ ភូមិ ទទឹង ថ្ងៃ សង្កាត់ បឹងទូក ក្រុង បូកគោ ខេត្ត កំពត ។ បន្ទាប់ ពី មាន ករណី នេះកេីតឡេីង ក្រុម ការងារ របស់ គណៈកម្មាធិការ ជាតិ គ្រប់គ្រង និង អភិវឌ្ឍន៍ តំបន់ឆ្នេរ សមុទ្រ កម្ពុជា និង ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ បានចុះស្រាវជ្រាវ រកឃេីញថា ឈ្មោះ គង់ សំណាង ពិតជាបាន ប្រព្រឹត្ត ល្មើស ច្បាប់ បូមខ្សាច់ លប់ អាងស្តុកទឹក ឬ ស្រែអ៊ូ រ ពិតប្រាកដ មែន និងបានស្នេីអោយ អាជ្ញាធរ ខេត្ត កំពត រៀបចំ ឯកសារ ប្ដឹង ឈ្មោះ គង់ សំណាង ទៅ ព្រះ រាជ អាជ្ញា ចាត់ ការ តាមច្បាប់ ។ ប៉ុន្តែ រហូត មកដល់ ពេល នេះ អាជ្ញាធរ ខេត្ត កំពត មិនទាន់ ចាត់ វិធានការ ចំពោះ ឈ្មោះ គង់ សំណាង នៅឡេីយ ទេ ហេីយអ្វីដែលហួសចិត្តទៀតនេះ គឺ ឈ្មោះ គង់ សំណាង ដែល រំលោភ យកដី រដ្ឋ នេះ បានប្ដឹង ប្រជាពលរដ្ឋ ក្រុមសាមគ្គីផលិតអំបិលថែមទៀត ។ លេីសពីនេះទៅទៀត មាន អភិបាល រងខេត្ត កំពត ម្នាក់ និង ថ្នាក់ ដឹកនាំ ក្រុម ប្រឹក្សា ខេត្ត កំពត ម្នាក់ កាងបុគ្គល គង់ សំណាង ថែមទៀត ។

មហាជន កំពុង រង់ចាំ មេីល ចំណាត់ ការ របស់ ឯកឧត្ដម ម៉ៅ ធនិន ដែល ពលរដ្ឋ ផ្ដល់ រហ័ស នាមថាជាម្ចាស់ប៉ាវនោះ តេី អាចចាត់ការ បុគ្គល ល្មេីស ច្បាប់ គង់ សំណាង និង បក្សពួក បានដែរ ឬ យ៉ាងណា ?

អត្ថបទដែលជាប់ទាក់ទង