ប្រមុខការពារជាតិកម្ពុជា៖ ការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ ពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាឡើយ
ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិអះអាងថា «ចំពោះការប្រើប្រាស់ទណ្ឌកម្មក្នុងរូបភាពណាមួយ ដើម្បីគាបសង្កត់នរណាម្នាក់ គឺកម្ពុជាយល់ថាពុំមែនជាជម្រើសត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហានោះឡើយ»។
សម្តេចបញ្ជាក់ថា «ផ្ទុយទៅវិញ ផលវិបាកពុំមែនមានសម្រាប់តែអ្នកដែលទទួលរងទណ្ឌកម្មនោះទេ អ្នកដែលព្យាយាមប្រើប្រាស់ទណ្ឌកម្មជាត្រីមុខ និងអ្នកស្លូតត្រង់ដែលពុំមានការពាក់ព័ន្ធដ៏ទៃទៀត ក៏អាចទទួលរងផលប៉ះពាល់ជាអវិជ្ជមានដូចគ្នា»។
ការអះអាងរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្វើឡើងចំពោះមុខបណ្តារដ្ឋមន្រ្តីការពារជាតិអាស៊ាន ក្នុងពេលដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានលើកទី១៦ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
ប្រភព៖ BTV