Matsuno៖ ស្ថានភាព​របស់​លោក​អាបេ​ គឺ​មិន​ច្បាស់​លាស់​ទេ ហើយ​ថា​មន្ត្រី​ពាក់ព័ន្ធកំពុងធ្វើការលើរឿងនេះ

អ្នកកនាំពាក្យរដ្ឋាភិបាលបស់ប្រទេសជប៉ុន លោក Matsuno Hirokazu បានប្រាប់អ្នកសារព័ត៌មានថា អតីតនាយករដ្ឋមន្ត្រីត្រូវបានរងការបាញ់ប្រហារនៅម៉ោងប្រហែល ១១ និង៣០នាទីព្រឹក នៅខេត្តណារ៉ា។

Banner Sidebar 1 – ទឹកលាងដៃ

លោក Matsuno បានបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន។ លោក​ក៏​បាន​និយាយ​ថា​ស្ថានភាព​របស់​លោក​អាបេ​គឺ​មិន​ច្បាស់​លាស់​ទេ ហើយ​ថា​មន្ត្រី​ពាក់ព័ន្ធកំពុងធ្វើការលើរឿងនេះ។

លោក Matsuno បន្ត​ថា ទង្វើ​ព្រៃផ្សៃ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង ហើយ​រដ្ឋាភិបាល​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់។ លោក​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​គ្រប់​បែប​យ៉ាង​ដើម្បី​ដោះស្រាយ​ស្ថានការណ៍។

លោក Matsuno ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រី Kishida Fumio ត្រូវបានជូនដំណឹងអំពីស្ថានភាពនេះ ហើយគ្រោងនឹងត្រឡប់ទៅការិយាល័យនាយករដ្ឋមន្ត្រីភ្លាមៗ។

ប្រភព៖ (https://www3.nhk.or.jp/nhkworld/en/news/20220708_29/)

អត្ថបទដែលជាប់ទាក់ទង