សម្ដេច​តេជោ​ ហ៊ុន​ សែន​ សម្រេចលប់
ចោលទាំងអស់​រាល់ការ​អនុញ្ញាត​អោយធ្វេី​ការ​ដោះដូរ​ និង​ អភិវឌ្ឍន៍​

Banner Sidebar 1 – ទឹកលាងដៃ

នៅព្រឹក​ថ្ងៃ​ទី​ ៧​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​បង្ហោះសារ​នៅលេី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​ ដែល​មានខ្លឹមសារ​ដូចខាងក្រោម​ ៖​

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា៕

អត្ថបទដែលជាប់ទាក់ទង