មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនបានជូនដំណឹងបន្ទាន់៖ មានកុមារជាច្រើនកំពុងត្រូវការឈាម ដើម្បីរស់
ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនបានជូនដំណឹងបន្ទាន់អំពី:
បេសកកម្មវះកាត់ដ៏ធំរបស់លោកវេជ្ជបណ្ឌិត Yoshioka នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២៣ ខែសីហា នាពេលដ៏ខ្លីខាងមុខនេះ នៅមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។
មានអ្នកជម្ងឺមហារីកកុមារជាច្រើននាក់កំពុងត្រៀមខ្លួនទទួលការវះកាត់ដើម្បីបានសង្គ្រោះដល់អាយុជីវិតរបស់ពួកគេ! ក៏ប៉ុន្តែអ្វីដែលជាកង្វល់ដ៏ធំបំផុតរបស់មន្ទីរពេទ្យមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននៅពេលនេះ គឺ មិនមានលិទ្ធិភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ឈាមដល់បេសកកម្មវះកាត់លើកនេះទេ! មានកុមារជាច្រើនកំពុងត្រូវការឈាម ដើម្បីរស់! មន្ទីពេទ្យកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសង្គ្រោះជីវិតរបស់ពួកគេ ហើយមន្ទីពេទ្យត្រូវការជំនួយបន្ថែមជាចាំបាច់ពីសប្បុរសជនទាំងអស់ ដើម្បីផ្តល់ឱកាសរស់រានដល់ពួកគេ។
ហេតុដូច្នេះ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនសង្ឈឹមយ៉ាងមុតមាំថា លោកអ្នកនឹងអាចធ្វើការបរិច្ចាគឈាមមកកាន់ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន។