សាន ប៊ុនធឿន និងលោក ហ៊ត ប៊ូ ( អធិរាជ មហាសាច់ ) ត្រូវបណ្តេញចេញពីក្របខណ្ឌ
សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ នេះ បានបង្ហោះវីដេអូ អមដោយសារដែលមានខ្លឹមសារថា ៖ <<ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយ
ដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំង
ពីឆ្នាំ២០១៨មក។ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើង
ឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព>> ៕
ប្រភព ( ទំព័រ ហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន )
ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ក៏បានធ្វើលិខិតផ្លូវការស្នើសុំសម្តេចតេជោ ហ៊ុន សែន លុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ ( អធិរាជ មហាសាច់ ) ពីក្របខណ្ឌកងយោធពលខេមរភូមិន្ទផងដែរ ។