ទីបំផុត លោកខឹម វាសនា ព្រមបញ្ឈប់ការបំផុសបំផុលពាក្យទំនាយគ្មានមូលដ្ឋានពិតនិង រំសាយការជួបជុំ
នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត និង ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះទៅពិនិត្យការជួបជុំរបស់ប្រជាពលរដ្ឋ នៅដីចម្ការរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្រោយមានការកៀរគរមនុស្សប្រមាណ២ម៉ឺននាក់នៅផ្ទះ និងបានណែនាំអោយ លោក ខឹម វាសនា បញ្ឈប់ការបំផុសបំផុលតាមពាក្យទំនាយដែលគ្មានមូលដ្ឋានពិត “ បាងកករលំ ភ្នំពេញរលាយ ព្រៃនគរខ្ចាត់ខ្ចាយ សប្បាយនគរវត្ត ” និង រំសាយការជួបជុំនេះចាប់ពីថ្ងៃទី ២៨ ខែ សីហា នេះតទៅ ។
លោក ខឹម វាសនា បានយល់ព្រមអនុវត្តន៍តាមការណែនាំរបស់ក្រុមការងារ និង អាជ្ញាធរខេត្ត តែបានសុំរំសាយការជួបជុំនៅថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២ ខាងមុខ ។