អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ នៅពីក្រោយខ្នងចោរលក់ដី
លោកជំទាវ តំណាង រាស្ត្រ ម្នាក់ នៅពីក្រោយ ខ្នងអ្នកទិញ ដីចោរ
ប្រភព ពី មន្ត្រី នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានអោយដឹងថា ជនសង្ស័យ ចំនួន ៣ នាក់ ដែលពាក់ព័ន្ធនឹងការឃុបឃិតគ្នាយកដីលោក ភឺន ផល្លា ទំហំ ជាង ២ ហិកតា លក់ នៅ ភូមិ សំរោង ខាងត្បូង សង្កាត់ សំរោង ខណ្ឌ ព្រែក ព្នៅ រាជ ធានី ភ្នំពេញ ត្រូវ បាន សមត្ថកិច្ច នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានជាបន្តបន្ទាប់នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ។
បេីគ្មាន ការប្រែប្រួលទេ នៅ ព្រឹក នេះ សមត្ថកិច្ច នឹងបញ្ជូនជនសង្ស័យទាំង ៣ ខាងលេី ទៅកាន់ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ ដេីម្បី ចាត់ការ បន្តតាមច្បាប់ ។
បេីតាម ប្រភព ដដែល បាន បញ្ជាក់ ថា ជនសង្ស័យ ទាំង ៣ ខាងលេី បានយកដីលោក ភឺន ផល្លា លក់ទៅអោយឈ្មោះ យស ម៉ារីណា គឺធ្វើ តាមបញ្ជារបស់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ មួយរូប ។
លោក ភឺន ផល្លា ជាម្ចាស់ ដី បានសំណូមពរអោយតុលាការចាត់ជនពាក់ព័ន្ធទាំងអស់តាមផ្លូវច្បាប់ និងសុំយកដីជាកម្មសិទ្ធិរបស់លោកទំហំជាង ២ហិកតា ត្រលប់មកវិញ ។
ក្នុងរឿងនេះមានលោកជំទាវ តំណាង រាស្ត្រ ម្នាក់ នៅពីក្រោយ ខ្នងអ្នកទិញ ។ ទោះបីដឹងថាខ្លួនទិញដីពីចោរហេីយក៏ដោយក៏មិនព្រមប្រគល់ដីអោយម្ចាស់គេវិញដែរ ថែមទាំងទៅធ្វេីរបងព័ទ្ធយកថែមទៀតផង ។
គួរបញ្ជាក់ថា បន្ទាប់ ពី បែកធ្លាយ រឿងចោរលួចលក់ដីទំហំជាង ២ ហិកតា របស់ លោក ភឺន ផល្លា អាជ្ញាធរ ភូមិ សង្កាត់ បាន ប្រកាស លប់ចោល លិខិត ផ្ទេរ សិទ្ធិ ដែលពួកចោរលួចលក់អោយទៅឈ្មោះ យស ម៉ារីណា វិញហេីយ ។
ពេល នេះចោរលក់ដីក៏ចាប់បាន អ្នកនៅពីក្រោយខ្នងចោរក៏ស្គាល់ អ្នកទិញដីពីចោរក៏ស្គាល់ អ្នកនៅពីក្រោយខ្នងអ្នកទិញដីពីចោរក៏ដឹង តេីច្បាប់នឹងចាត់ការអ្នកពាក់ព័ន្ធបែបណា ?