ចប់​ហើយ​ ឯកឧត្ដម​ ស​ ថាវី​ ជាអ្នកនៅពីក្រោយការលួចលក់ដីរបស់លោក​ ភឺន​ ផល្លា​

សមត្ថកិច្ច​នគរបាល​ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជូនក្រុមជនសង្ស័យចំនួន៣នាក់ទៅ​ អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។ 

Banner Sidebar 1 – ទឹកលាងដៃ

 ជនសង្ស័យ​ទាំង​ ៣​នាក់​មានឈ្មោះ​ ប៉ូច​ ថេន​ ឈ្មោះ​ ឡុង​ ដារ៉ា​ និង​ ឈ្មោះ​ ឡុញ​ រស់​ ត្រូវបានសមត្ថកិច្ចចាប់ឃាត់​ខ្លួនជាបន្តបន្ទាប់​កាលពីថ្ងៃទី ២៧ ខែកុម្ភ: ឆ្នាំ២០២០ ពីបទសង្ស័យជាប់ពាក់ព័ន្ធរឿងលួចលក់ដីលោក​ ភឺន​ ផល្លា​ មានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៨កន្លងទៅ ។

យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​  ក្រសួងមហាផ្ទៃ​ ចុះថ្ងៃទី​ ២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០​ បានអោយដឹងថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ (22900m2) ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវី អស់ចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យ លោក យិន អ៉ឺម ចៅសង្កាត់​សំរោង បួនម៉ឺនដុល្លារអាមេរិក ជាថ្លៃធ្វើឯកសារលក់ដីខាងលើ ហើយនិងចែកបងប្អូនចំពោះខ្លួន គឺ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិកប៉ុណ្ណោះ។

ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់​ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឯកឧត្ដម​ ស ថាវី និង​ លោកជំទាវ​ ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។

ឈ្មោះ ឡុង ដារ៉ា បានសារភាព​ប្រាប់សមត្ថកិច្ចទៀតថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមានលោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុំ ភក្តី ជាអ្នករៀបចំឡើង។

បច្ចុប្បន្នក្រុមជនសង្ស័យទាំងបីនាក់កំពុងស្ថិតក្នុងចំណាត់ការ បើកការស៊ើបសួររបស់តំណាងអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ តាមនីតិវិធី​ ។  

មហាជនកំពុងរង់ចាំមេីលថា​ តេី​តុលាការ​នឹងចាត់ការបែបណាចំពោះ​ ឯកឧត្ដម​ ស​ ថាវី​ ដែល​ជាមន្ត្រី​ជាន់ខ្ពស់​មួយរូប​នៅក្នុងជួររាជរដ្ឋាភិបាល​ ខណៈជនសង្ស័យឆ្លេីយទម្លាក់កំហុសទៅលេី​ ឯកឧត្ដម​ ថាជាអ្នកបញ្ជាអោយពួកគេលួចលក់ដីលោកភឺន​ ផល្លា​ ?

អត្ថបទដែលជាប់ទាក់ទង