ខ្លាំងមែន​ លោក​អ៊ុក​ បញ្ញា​ ប្ដឹង​តុលាការ​ខេត្ត​កំពត​អោយចាប់ខ្លួនអ្នក​បកប្រែ​ដាក់គុក​

លោក​ អ៊ុក​ បញ្ញា​ ដែល​រងការចោទ​ប្រកាន់​ពី​លោក​ថូម​ ជនជាតិ​អាមេរិក​ ថាបានរំលោភលេីទំនុកចិត្ត​យកដី​របស់​គាត់​នៅ​ខេត្ត​កំពត​ចំនួន​ ៦ទីតាំង​ នោះ​ បានដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ អ្នក​បកប្រែរបស់​​ លោក​ថូម​ ទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពត​ ពី​បទ​ឃុបឃិត​ជាមួយអ្នក​សារព័ត៌មាន​ បរិហារកេរ្តិ៍​ជាសាធារណៈ​ និង​ ញុះញង់​អោយ​ប្រព្រឹត្តិ​បទល្មេីស​ជាអាទិ៍​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ការដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹងប្អូនស្រី​ ម៉ៃ​ ស្រី​ពៅ​ ហៅ​ ឆារ៉ា​ អ្នក​បកប្រែ​អោយ​លោកថូម​ បានកេីតឡេីងបន្ទាប់​ ពី​ ប្អូន​ស្រី​ ម៉ៃ​ ស្រី​ពៅ​ បានចេញមុខជួយស្វះស្វែងការអន្តរាគមន៍នានា​ដេីម្បី​ជួយរកយុត្តិធម៌​ជូន​លោកថូម​ ។  

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៨​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ នេះ​ ប្អូន​ស្រី​ ម៉ៃ​ ស្រី​ពៅ​ បានចូលខ្លួនបំភ្លឺ​តាមការកោះហៅ​របស់​តំណាង​អយ្យការ​ខេត្ត​កំពត​រួចហេីយ​ ដោយ​ប្អូន​ស្រី​បានបដិសេធ​ការចោទប្រកាន់របស់​លោក​ អ៊ុក​ បញ្ញា​ ទាំងអស់​ ព្រោះ​ប្អូនស្រី​ មិនបាន​ប្រព្រឹត្តិ​ដូច​ការចោទ​ប្រកាន់​ទេ​ ។  

ប្អូន​ស្រី​ ម៉ៃ​ ស្រី​ពៅ​ បានបញ្ជាក់​ថា​ ប្អូនស្រី​គ្រាន់​តែ​ជាអ្នកបកប្រែតាមពាក្យសំដី​របស់​ លោកថូម​ និយាយ​តែ​ប៉ុណ្ណោះ​ បេីលោក​អ៊ុក​ បញ្ញា​ ចង់ប្ដឹង​គួរតែប្ដឹងលោកថូម​ មិនមែន​មកប្ដឹងអ្នកបកប្រែទេ​ ។  

ប្អូនស្រី​ ម៉ៃ​ ស្រី​ពៅ​ បានសំដែងនូវការព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយសារតែ​ បុគ្គល​ អ៊ុក​ បញ្ញា​ នេះ​ជាមនុស្ស​ម្នាក់​ដែល​គួរអោយខ្លាចនៅខេត្ត​កំពត​ ។  ជាពិសេស​ប្អូន​ស្រី​បារម្ភ​ខ្លាច​តុលាការ​ចាប់ខ្លួនដាក់គុកទាំងគ្មានកំហុស​ ។  ប្អូនស្រី​បានសំណូមពរអោយ​ ក្រសួង​យុត្តិធម៌​ និង​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជួយនាងផង​ ។  

គួរបញ្ជាក់ថា​  ករណី​ លោកថូម​ ជនជាតិ​ អាមេរិកាំង​ ដែល​អះអាង​ថា​បានរងគ្រោះ​ដោយឈ្មោះ​ អ៊ុក​ បញ្ញា​ យកដី​ ត្រូវបានបណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សាយព្រោងព្រាត​រហូតជ្រាបដំណឹង​ដល់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ។  

ខណៈ​ពេល​នេះ​ ករណី​លោកថូម​ កំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ហេីយក្រសួងយុត្តិធម៌ក៏កំពុង​មមាញឹក​ស្រាវជាវ​ករណី​នេះផង​ដែរ​ ។

អត្ថបទដែលជាប់ទាក់ទង