អ្នកមានលុយស្ទេីរ​ តែចង់ហ៉ឺហា​ទិញឡានទំនេីបសេរីខ្ពស់ខុសច្បាប់ជិះត្រូវគយបង្ក្រាប

រថយន្ដ​ទំនេីបៗចំនួន​ ៤គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​គយ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ ចុះចាប់ជាបន្តបន្ទាប់​នៅកន្លែងផ្សេងៗគ្នាក្នុងភូមិសាស្ត្ររាជធា​នីភ្នំពេញ​ ។  ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​អត់ពន្ធនាំចូលនេះបានប្រព្រឹត្តនៅថ្ងៃទី​ ២៧​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ។  

Banner Sidebar 1 – ទឹកលាងដៃ

រថយន្ត​ទំនើប​ៗ​សេរី​ឆ្នាំ​ផលិតខ្ពស់​ត្រូវ​បានមន្ត្រី​មានអំណាច​ស្ទើរ​លុយមួយចំនួនទិញ​យកទៅប្រេីប្រាស់ដេីម្បីបានហ៉ឺហានឹងគេដោយជ្រកក្រមស្លាកលេខ​ រាជការ​ លេខក្លែងក្លាយ​ លេខ​ នប​ ឬ​ លេខ​ ខម​ ជាដេីម​ ។ 

បច្ចុប្បន្ន​ឈ្មួញ​នៅតែបន្ត​នាំរថយន្ត​កាត់​តដោយបន្លំភ្នែកគយជាគ្រឿងបន្លាស់​ បន្ទាប់​មកយកមកផ្គុំចូលគ្នារួចលក់ចេញវិញជាប្រភេទ​រថយន្ដ​អត់ពន្ធ​ ។  ក្រៅពី​នាំរថយន្តកាត់ត​ឈ្មួញ​ក៏មាននាំរថយន្ត​ទំនើប​ៗ​អត់​ពន្ធ​ចូលមកផងដែរ​ សំរាប់​លក់​អោយមន្ត្រីមានអំណាច​ ។

អត្ថបទដែលជាប់ទាក់ទង