លោក​ អ៊ុក​ បញ្ញា​ និង​ ភរិយា​ នៅខេត្ត​កំពត​​ យល់ព្រម​ប្រគល់​ដី​ជូនលោកថូមវិញ​

កំពត​ ៖​ នៅយប់ថ្ងៃទី​ ២៩​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ ដោយទទួល​បានការណែនាំ​ដ៏ខ្ពង់ខ្ពស់​ពី​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៅសាលា​ខេត្ត​កំពត​ មានបេីក​កិច្ច​ប្រជុំបន្ទាន់មួយដេីម្បី​ដោះស្រាយបញ្ចប់​ករណី​វិវាទ​រវាង​លោកថូម​ ជនជាតិ​អាមេរិកាំង​ និង​ លោក​ អ៊ុក​ បញ្ញា​ និង​ភរិយា​  ក្រោម​អធិបតីភាព​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​ខេត្ត​កំពត​ និង​ ឯកឧត្ដម​ ដួង​ តារា​ ​ ជំនួយ​ការ​ផ្ទាល់​សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និង​ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ ។  

Banner Sidebar 1 – ទឹកលាងដៃ

ក្នុង​ដំណោះស្រាយ​នេះ​ លោក​ អ៊ុក​ បញ្ញា​ និង​ ភរិយា​ បាន​យល់ព្រម​ដោយស្ម័គ្រចិត្ត​ ផ្ទេរសិទ្ធិ​ដីធ្លី​ចំនួន​ ៦​ឡូត៍​ ស្ថិត​នៅ​ស្រុក​ ទឹក​ឈូ​ ខេត្ត​កំពត​ ជូនលោក​ថូម វិញ​ដេីម្បី​គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ​ ។  លោក​ អ៊ុក​ បញ្ញា​ ក៏​បាន​ឯកភាព​យល់ព្រម​ដកពាក្យបណ្ដឹង​ ឈប់​ប្ដឹង​ផ្ដល់​អ្នកបកប្រែ​របស់​លោកថម​ចាប់​ពី​ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែ​ មេសា​ ឆ្នាំ​ ២០២០​ តទៅ​ ។ 

បន្ទាប់​មក​លោក​ថូម​ និង​ លោក​ អ៊ុក​ បញ្ញា​ បានចាប់ដៃគ្នានិងបន្តរាប់អានគ្នាជាធម្មតាដោយគ្មានការគុំគួនអ្វីឡេីយ​ ។  

លោក​ថូម​ អាយុ​ ៧៣​ ឆ្នាំ​ ​ ជន​ជា​តិ​ អាមេរិកាំង​ បានគោរព​ថ្លែងអំណរគុណ​ចំពោះ​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដែល​បានជួយរកយុត្តិធម៌ពិតប្រាកដជូនលោក​ និងបាន​ អរគុណ​ ឯកឧត្ដម​ ដួង​ តារា​ ​ និង​ ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បានជួយឈឺឆ្អាល​និងជ្រោមជ្រែងរហូតលោកទទួលបាន​យុត្តិធម៌​ ។

អត្ថបទដែលជាប់ទាក់ទង