លោកថូមទទួលបានសញ្ជាតិខ្មែរ
លោកថូម ជនជាតិ អាមេរិកាំង នៅខេត្តកំពត ដែលល្បីល្បាញលេីបណ្ដាញសង្គមហ្វេសប៊ុកដោយសារមានបញ្ហាដីធ្លីជាមួយប្អូនធម៌ឈ្មោះ អ៊ុក បញ្ញា និងភរិយា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរ ហេីយនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២០ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ផ្ដល់សញ្ជាតិខ្មែរជូនលោកថូមដោយមានឈ្មោះខ្មែរ សែន សំណាង ។
ការទទួលបានសញ្ជាតិរបស់លោកថូមបានកេីតមានឡេីងបន្ទាប់ពីលោកទទួលបានដីរបស់លោកនៅភូមិ សំរោងខាងត្បូង ឃុំ សំរោង ស្រុកទឹកឈូ ខេត្តកំពត ត្រលប់មកវិញ ។
លោកថូម ជាជនជាតិអាមេរិកាំង អាយុ ៧៣ឆ្នាំ រស់នៅរដ្ឋ អាឡាស្កា បានលក់ទ្រព្យសម្បត្តិគាត់នៅអាមេរិក មករស់នៅប្រទេសកម្ពុជា ក្នុងស្រុក ទឹកឈូ ខេត្តកំពត ដោយអោយប្អូនធម៌ជួយទិញដីអោយ ហេីយក៏មានបញ្ហាដោយសារតែប្អូនធម៌ចង់ស៉ីដាច់ដី ។
បន្ទាប់ពីព័ត៌មាន ប្អូនធម៌ស៉ីដាច់ដីរបស់លោក បានជ្រាបដល់សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ ហ៊ុន សែន បានរកយុត្តិធម៌ជូនលោកថូមដោយបានណែនាំឈ្មោះ អ៊ុក បញ្ញា អោយប្រគល់ដីជូនលោកវិញ ។
លោកថូម បានប្រេីប្រាស់ជីវិតចុងក្រោយរបស់គាត់មករស់នៅប្រទេសកម្ពុជា បន្ទាប់ពីគាត់បានចូលនិវត្តន៍ ដោយគាត់មេីលឃេីញថា ប្រទេសកម្ពុជា មានសុខសន្តិភាព ប្រជាពលរដ្ឋរួសរាយរាក់ទាក់ បរិស្ថានល្អ គួរអោយចង់រស់នៅ ។
បន្ទាប់ពីលោកទទួលបានសញ្ជាតិខ្មែររួចមក ដីធ្លីរបស់លោកបានដាក់ឈ្មោះលោកផ្ទាល់ជាម្ចាស់កម្មសិទ្ធិ ដោយមិនមានអោយគេឈរឈ្មោះអោយដូចមុនទៀតទេ ។
លោកថូម បានគោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្ដល់យុត្តិធម៌ និង ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រផ្ដល់សញ្ជាតិខ្មែរដល់រូបលោក ។