អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង ចាប់វ៉ៃខ្នោះអ្នករត់រ៉ឺម៉កត្រូវដកបញ្ឈរជេីង
ឯកឧត្ដមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអោយខ្ញុំដឹងតាមទូរស័ព្ទ មុននេះបន្តិចថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចដាក់វិន័យកងកម្លាំងនគរបាលជាតិចំពោះ លោកវរៈសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុក ចន្ទ្រា ទទួលបន្ទុកចរាចរណ៍ ដោយបានផ្អាកការងារជាបណ្ដោះអាសន្ន បន្ទាប់ពី លោកអធិការរងរូបនេះបានអនុវត្តន៍លេីសគោលការណ៍ណែនាំរបស់ ថ្នាក់ដឹកនាំបង្ករអោយប្រជាពលរដ្ឋមានការថ្នេីងថ្នាក់ ។
សូមគាំទ្រនូវចំណាត់ការរបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដេីម្បីពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តន៍ច្បាប់អោយបានត្រឹមត្រូវ ទន់ភ្លន់ ម៉ឺងម៉ាត់ ។ ជាមួយគ្នានេះដែរ សូមប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីសុវត្ថិភាពក្រុមគ្រួសារយេីង សង្គមជាតិយេីង ។