ករណីនាយអាវុធហត្ថខេត្តកំពង់ឆ្នាំង ចាប់ឡានអត់ពន្ធជំរឹតយកលុយ ៥០០០ ដុល្លារ ថ្នាក់លេីគ្មានចំណាត់ការ ?
រឿងរ៉ាវលោកវរៈសេនីយ៍ត្រី លឹម ហាក់ ប្រធានការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត កំពង់ឆ្នាំង បានឡានអត់ពន្ធជំរឹតយកលុយម្ចាស់ឡានចំនួន ៥០០០ ដុល្លារ កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០១៩ រហូតមកដល់ពេលនេះមានរយះពេល ៨ ខែទៅហេីយ គ្មានស្ថាប័នណាចាត់ការលេី នាយអាវុធហត្ថរូបនេះសោះ ។
បន្ទាប់ពីការចាប់ជំរឹតលុយ ៥០០០ ដុល្លារនេះមានការផ្សព្វផ្សាយលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩ បក្សពួករបស់ វរៈសេនីយ៍ត្រី លឹម ហាក់ ឈ្មោះ លុន ឡន ហៅ ឡុង បានយកលុយដែលចាប់ជំរឹតចំនួន ៥០០០ ដុល្លារ នោះមកអោយជនរងគ្រោះវិញ ដោយមានលោកភូមិ ធ្វើលិខិតប្រគល់-ទទួល ផ្ដិតមេដៃត្រឹមត្រូវទៀតផង ។
បន្ទាប់ពីទទួលបានលុយ ៥០០០ ដុល្លារ រួចហើយ ជនរងគ្រោះ បានយកលុយនេះប្រគល់ជូន អង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីទុកជាភស្តុតាងដាក់បន្ទុកលេីឈ្មោះ វរៈសេនីយ៍ត្រី លឹម ហាក់ ។ ប៉ុន្តែរហូតមកដល់ថ្ងៃនេះ ចំណាត់ការទៅលេីវរៈសេនីយ៍ត្រី លឹម ហាក់ ក៏មិនទាន់មាន ហេីយលុយជនរងគ្រោះ ៥០០០ ដុល្លារ ក៏មិនទាន់បានប្រគល់ជូនជនរងគ្រោះវិញដែរ ។
ជនរងគ្រោះអស់សង្ឃឹម ហេីយមិនដឹងថាត្រូវប្ដឹងទៅណាទៀត ? ឥលូវនេះបើមិនចាត់ការបណ្ដឹងនេះ ក៏បានតែសូមមេត្តាប្រគល់លុយចំនួន ៥០០០ ដុល្លារ ទៅជនរងគ្រោះវិញផង ព្រោះលុយនេះជនរងគ្រោះខ្ចីគេទេ ។