ឃាត់ខ្លួនសកម្មជនហ្វេសប៊ុកពាក់ព័ន្ធនឹង ប្រេីហឹង្សាលេីកុមារ

ឧត្ដរមានជ័យ ៖ លោកឧត្ដមសេនីយ៍ ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា នៅព្រឹក ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ដោយមានការអនុញ្ញាតិពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ សមត្ថកិច្ច ជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្ត បានអញ្ជេីញឈ្មោះ ធួន ផាណា មកសាកសួរពាក់ព័ន្ធនឹងករណីកាច់ដៃកាច់ជេីងកុមារម្នាក់ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

Banner Sidebar 1 – ទឹកលាងដៃ

ម្សិលម៉ិញមានហ្វេសប៊ុកមួយចំនួនបានបង្ហោះព័ត៌មានថា ឈ្មោះ ផាណា នេះបានកាច់ដៃ កាច់ជេីង កូនចុងរបស់ខ្លួនដែលមានអាយុមិនទាន់បាន ១ឆ្នាំ ស្រួលបួលផង ។ ក្រោយកេីតហេតុម្ដាយកុមាររងគ្រោះ បាននាំកូនទៅពេទ្យ និងបានដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដេីម្បីអោយចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់ ។

មហាជនមានការរិះគន់ខ្លាំងទៅលេីទង្វេីឃោរឃៅព្រៃផ្សៃរបស់ឈ្មោះ ធួន ផាណា ដែលគេស្គាល់ថាជាសកម្មជន ហ្វេសប៊ុក នៅក្នុងក្រុមរបស់ លោក ព្រំ សាន្ត ទីប្រឹក្សាក្រសួងព័ត៌មាន ។

គួរបញ្ជាក់ថា សកម្មជនហ្វេសប៊ុក នៅក្នុងក្រុមរបស់លោក ព្រំ សាន្ត បានងការប្ដឹងផ្ដល់ និងជាប់គុកជាបន្តបន្ទាប់ បន្ទាប់ពីពួកគេយកហ្វេសប៊ុកធ្វើអំពើផ្ដេសផ្ដាសផ្ទុយនឹងច្បាប់របស់រដ្ឋ ។

អត្ថបទដែលជាប់ទាក់ទង