នគរបាលខេត្តឧត្ដរមានជ័យ បញ្ជូនឈ្មោះ ធួន ផាណា ទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យនៅព្រឹកស្អែក !
លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងនៅល្ងាចនេះថា សមត្ថកិច្ចជំនាញរបស់លោកបានកសាងសំណុំរឿងបញ្ជូនឈ្មោះ ធួន ផាណា ទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់នៅព្រឹកស្អែក ។
ឈ្មោះ ធួន ផាណា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ ឃាត់ខ្លួននៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ពីបទពាក់ព័ន្ធនឹងប្រេីហឹង្សាលេីកុមារ ប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ។
អំពើឃោរឃៅរបស់ឈ្មោះ ធួន ផាណា បានបែកធ្លាយបន្ទាប់ពី ហ្វេសប៊ុក ឈ្មោះ Long Samnang បង្ហោះរូបថត កុមាររងគ្រោះបាក់ដៃ បាក់ជេីង ហេីយបានចោទប្រកាន់ថាឈ្មោះ ធួន ផាណា ជាអ្នកប្រព្រឹត្ត ។ គណនី ហ្វេសប៊ុក Long Samnang ក៏បានអោយដឹងទៀតថា ខ្លួននាំម្ដាយកុមាររងគ្រោះទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២០ដេីម្បីចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួចហេីយ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ចែងបញ្ជាអោយកម្លាំងជំនាញស្រាវជ្រាវករណីនេះដោយយកចិត្តទុកដាក់ រហូតដល់ព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះធួន ផាណា បានតែម្ដង ។
មហាជនសូមកោតសរសេីរចំពោះ សមត្ថកិច្ច នគរបាលខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ជាស្នងការដែលបានយកចិត្តទុកដាក់ស្រាវជ្រាវចាប់ជនល្មេីសយកមកផ្ដន្ទាទោសតាមច្បាប់ និងរកយុត្តិធម៌ជូនកុមាររងគ្រោះ ។