អភិបាល​ខេត្ត​បន្ទាយមានជ័យ​លែងស្ដាប់​នាយករដ្ឋមន្ត្រី​ ?

យោងតាមលិខិតរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយលោក លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយស្នើសុំតែងតាំងលោក សាម សុជាង ជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ត្រូវបញ្ចប់២អាណត្តិប៉ុន្មានខែខាងមុខនេះ។ 

Banner Sidebar 1 – ទឹកលាងដៃ

សូមបញ្ជាក់ថាលោក សាម សុជាង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ហេីយមានក្របខ័ណ្ឌជាអនុសេនីយ៍ឯក PMខេត្តសៀមរាប បានរត់ការផ្លាស់ប្ដូរក្របខណ្ឌ និងតំឡើងឋនន្តរសក្តិ ទៅជាវរៈសេនីយ៍ត្រី នៃក្របខ័ណ្ឌអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីផ្លាស់ប្ដូរទៅជាមន្រ្តីរាជការសុីវិល ក្រសួងមហាផ្ទៃ រួចតែងតាំងជាអភិបាលស្រុកម៉ាឡៃ តែម្ដង។ ទាំងនេះមានន័យថាមន្ត្រីបម្រេីការនៅទាំង០៩ក្រុង-ស្រុក និងសាលាខេត្តបន្ទាយមានជ័យ មិនមានសមត្ថភាព​និងឧបនិស័្សយគ្រប់គ្រាន់សំរាប់ធ្វើការតែងតាំងជាអភិបាលស្រុកម៉ាឡៃ ដែលជាម្ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនទេឫ បានជាយកមនុស្សនៅក្រៅខេត្ត និងជាក្របខ័ណ្ឌកងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ដែលគ្មានបទពិសោធន៍ក្នុងកិច្ចការរដ្ឋបាលទាល់តែសោះប្រហែលជាមានខែ្សធំហើយមើលទៅបានជាលោក អ៊ុំ រាត្រី មើលមិនឃើញមន្ត្រីក្នុងមូលដ្ឋានដែលខំតស៊ូជាមួយគាត់។ ឫមួយលោក អ៊ុំ  រាត្រី ភ្លេចអនុសាសន៍ថ្មីៗនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនអោយមន្ត្រីថ្នាក់ជាតិមកដណ្ដើមកៅអីមន្រ្តីថ្នាក់ក្រោមជាតិ មានថ្នាក់ក្រុង-ស្រុក ថ្នាក់ខេត្តសុំអោយពិនិត្យអោយអស់លទ្ធភាពសិន។ 

ដូចនេះហើយយើងខ្ញុំសំណូមពរសម្ដេចតេជោ ហ៊ុនសែន និង​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ មេត្តាពិនិត្យរឿងនេះផង ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីថ្នាក់ក្រុង-ស្រុក ខេត្ត ជៀសវាងមានការថ្នាំងថ្នាក់និងបែកបាក់សាមគ្គី។

អត្ថបទដែលជាប់ទាក់ទង