ស្នងការខេត្តកំពង់ធំ បានរងការប្ដឹងផ្ដល់ពីមន្ត្រីក្រោមឱវាទ

កំពង់ធំ៖ តាមរយៈលិខិតមួយច្បាប់ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ នគរបាលជានារីជាច្រើនរូបនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានគោរពស្នើសុំសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាមានវិធានការចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបំពានផ្លូវភេទ យ៉ាងធ្ងន់ធ្ងរបំផុត ។

Banner Sidebar 1 – ទឹកលាងដៃ

ក្នុងលិខិតដែល ទើបទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ នគរបាលជានារីជាច្រើនរូប បានរៀបរាប់អំពើអសីលធម៌របស់លោក អ៊ុក កុសល ក៏ដូចជាការដឹកនាំបង្កើតបក្ខពួកនិយម ខ្សែស្រឡាយ ប្រព្រឹត្តអំពើពុករលួយ និង បញ្ហាជាច្រើនទៀត ។

ទោះបីយ៉ាងណា បានទូរស័ព្ទទៅលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នេះ ដើម្បីសុំការឆ្លើយតបការចោទប្រកាន់ នេះ តែលោកមិនទទួលទូរស័ព្ទ ឡើយ ។

គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ ទោ អ៊ុក កុសល ស្នងការ នគរបាល ខេត្ត ទេីបតែ ទទួល បាន លិខិត ព្រមាន ពី ក្រសួង មហាផ្ទៃ កន្លងមក ថ្មី ៗនេះទេ ពាក់ព័ន្ធ នឹងការខ្វះការយកចិត្តទុកដាក់គ្រប់គ្រង និង ដឹកនាំ ។

កាន់តែលម្អិតសាច់រឿងនេះ សូមអានលិខិតរបស់នគរបាលជានារី ដែលគោរពជូនសម្តេចក្រឡាហោម ស ខេង ៖

 

អត្ថបទដែលជាប់ទាក់ទង