មន្ត្រីនគរបាល នារីៗរងគ្រោះអះអាងថាលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ពិតជាបាន ប្រព្រឹត្តដូចក្នុងពាក្យបណ្ដឹងមែន

ប្រភពពីមន្ត្រីនគរបាលនារីៗរងគ្រោះ ដោយលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបៀតបៀនករ្តិ៍ខ្មាស់ ធ្ងន់ធ្ងរ បានបញ្ជាក់អះអាងថាអ្វីៗដែលពួកនាងបានរៀបរាប់ នៅលេីរបាយការណ៍គោរពជូន សម្ដេចក្រឡាហោម ស ខេង គឺសុទ្ធតែជាពាក្យពិតទាំងអស់ ។

Banner Sidebar 1 – ទឹកលាងដៃ

អ្វីដែលពួកនាងឈឺចាប់នោះ គឺពេលមានរឿងកេីតឡេីងពួកនាងបានប្ដឹងមកនាយកដ្ឋានបុគ្គលិក អគ្គស្នងការដ្ឋាន នគរបាលជាតិ តាំងពីដើមឆ្នាំ ២០២០ មកម្ល៉េះ តែមិនឃេីញមានថ្នាក់ដឹកនាំណាចាត់ការទេីបពួកនាងដាក់ពាក្យ បណ្ដឹងជាលេីកទី ២ នៅ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ ម្ដងទៀត ។

ចំណែកលោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តដែលកំពុងរងការប្ដឹងផ្ដល់វិញមិនព្រមលេីកទូរស័ព្ទឆ្លេីយតបជាមួយអ្នកសារព័ត៌មាននោះទេ ។

សង្ឃឹមថា ឯកឧត្ដមនាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ និង សម្ដេចក្រឡាហោម ស ខេង នឹងពិនិត្យ ស្រាវជ្រាវករណីនេះ ដោយយកចិតកតទុកដាក់ ដេីម្បីរកយុត្តិធម៌អោយអ្នកពាក់ព័ន្ធពិតប្រាកដ ។

អត្ថបទដែលជាប់ទាក់ទង