ស្នងការនគរបាលខេត្ត៤រូបត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ
ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្តលេខាត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃចំនួន៤រូប។
យោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៨២០/៨៦៧ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិក្រសួងមហាផ្ទៃ រួមមាន ៖
១-ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ អត្តលេខ ០៣៦១៤ ស្នងការនគរបាលខេត្តកែប
២-ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត អត្តលេខ៥៣៨៤៩ ស្នងការនគរបាលខេត្តកណ្តាល
៣-ឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា អត្តលេខ ៥៧២៨២ ស្នងការនគរបាលខេត្តស្ទឹងត្រែង
៤-ឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ អត្តលេខ ៦៨២៣៩ ស្នងការនគរបាលខេត្តព្រៃវែង៕