ទារកទើបនឹងកើត ត្រូវម្ដាយបោះបង់ចោល នៅលើគំនរសំរាម នៅចាក់អង្រែក្រោម
ភ្នំពេញ៖ ទារិកា ដែលទើបនឹងកើត ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាមជាប់បង្គោលភ្លើងមួយកន្លែង ជិតមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។
មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយ ទារិកា ទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋនិងកម្មករប្រមូលសំរាម ប្រទះឃើញដោយមិនដឹងថាម្តាយឬឪពុករូបណាចិត្តអប្រិយ បោះប.ង់ចោ.លកូ.នរបស់ខ្លួនដូចសត្វធាតុដូច្នេះ តែពិតជាសំណាងល្អដែលទារកនៅមានជីវិ.តនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំក៏ដេីររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២.ខែសីហានេះ។
បច្ចុប្បន្នទារិកាជីវិតថ្លៃខាងលើ ត្រូវបានបងស្រីដែលរេីសយកមកថែទាំនោះបានប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន មុននឹងប្រគល់ឱ្យ អាណាព្យាបាល ណា ឬអង្គកាណាយកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត។
ជាមួយគ្នានេះដែរ ម្ចាស់គណនីហ្វេសប៊ុក «Meov Toch Kon Meov» បានទៅជួបផ្ទាល់ជាមួយក្មេ.ងដ៏កំសត់រូបនេះ ហើយបានសរសេររៀបរាប់ថា «បានជួបហេីយកូនស្រីដែលគេបេាះចេាលនៅកន្លែងគំនរសំរាមជិតចង្រែក្រេាមមានបងប្អូនណាចង់ជួយគាត់ទិញទឹកគេាះអេាយគាត់ជួយទាក់ទង 0966282362 លេខបងស្រីដែលរេីសគាត់ផ្ទាល់ អាណិតណាស់កូនគេកូនយេីងក្រេាមមេឃតែមួយតែវាសនាខុសគ្នា»៕